ព័ត៌មានអន្ដរជាតិ
លោក ស៊ី និយាយថា ចិន មិនបង្ខិតបង្ខំប្រទេសតូចៗទេ (មានវីដេអូ)
លោកប្រធានាធិបតី ស៊ី ជីនពីង បានប្រាប់មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃចន្ទនេះថា ទីក្រុងប៉េកាំង នឹងមិនបង្ខិតបង្ខំប្រទេសតូចៗនៅជិតខាងក្នុងតំបន់នោះទេ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កិច្ចប្រជុំកំពូល ចិន-អាស៊ាន ដែលត្រូវបានធ្វើឡើងដើម្បីប្រារព្ធខួប៣០ឆ្នាំនៃការសន្ទនា គឺនឹងជួយដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
លោក ស៊ី និយាយថា ប្រទេសចិននឹងមិនស្វែងរកអនុត្តរភាព ឬទាញយកផលប្រយោជន៍ពីទំហំរបស់ខ្លួនដើម្បីសម្លុតប្រទេសតូចៗទេ ហើយនឹងធ្វើការជាមួយអាស៊ានដើម្បីលុបបំបាត់ការជ្រៀតជ្រែក។
កិច្ចប្រជុំកំពូលនេះ បានចាប់ផ្តើមដោយគ្មានវត្តមានតំណាងមីយ៉ាន់ម៉ា។ មូលហេតុនៃការមិនចូលរួមនេះ មិនទាន់ច្បាស់ភ្លាមៗទេ ហើយអ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏មិនបានឆ្លើយតបការហៅទូរស័ព្ទសុំការអត្ថាធិប្បាយដែរ។
គួររម្លឹកឡើងវិញថា មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលក្នុងតំបន់កាលពីខែតុលា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាសូមលើកទឹកចិត្តឲ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់ក្នុងតំបន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


