ព័ត៌មានអន្ដរជាតិ
ទីបំផុត អឺរ៉ុបរកឃើញករណីដំបូង នៃវីរុសកូវីដបំប្លែងខ្លួនមហាគ្រោះថ្នាក់
វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា មានបម្រែបម្រួលអាក្រក់បំផុតមិនធ្លាប់ជួប បានចូលដល់ទ្វីបអឺរ៉ុបរួចទៅហើយ។
អ្នកជំងឺម្នាក់នៅប្រទេសបែលហ្ស៊ិក បានធ្លាក់ខ្លួនឈឺវីរុសបំប្លែងខ្លួន Omicron មានលេខកូដ B.1.1.529 ដែលត្រូវបានរកឃើញដំបូងក្នុងប្រទេស អាហ្វ្រិកខាងត្បូង។
រដ្ឋមន្ត្រីសុខាភិបាលបែលហ្ស៊ិក លោក Frank Vandenbroucke បាននិយាយថា “យើងមានករណីមួយនៃវីរុសបំប្លែងខ្លួននេះដែលត្រូវបញ្ជាក់។ នោះគឺជាអ្នកដែលមកពីបរទេស”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំងឺម្នាក់នោះ មិនមានទំនាក់ទំនងអ្វីជាមួយអាហ្វ្រិកខាងត្បូងទេ ហើយបានធ្វើដំណើរចូលបែលហ្ស៊ិក ក្រោយចាកចេញពីអេហ្ស៊ីប។ អ្នកជំងឺ បានចេញរោគសញ្ញាដំបូងនៅថ្ងៃទី២២ខែវិច្ឆិកា។
ទន្ទឹមនោះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីនេះជាក្តីព្រួយបារម្ភ ហើយដាក់ឈ្មោះវាថា Omicron។ WHO និយាយថា វីរុសនេះមានបម្រែបម្រួលមួយចំនួនធំ ហើយភស្តុតាងដំបូងបានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញ។
វាត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៤ខែវិច្ឆិកា ហើយក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេស បុតស្វាណា ទីក្រុងហុងកុង និងប្រទេសអ៊ីស្រាអែល។
ឥឡូវនេះ ប្រទេសមួយចំនួនបានសម្រេចចិត្តហាមឃាត់ ឬរឹតបន្តឹងការធ្វើដំណើរទៅ និងមកពីអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ WHO ប្រកាស វីរុសបំប្លែងថ្មីជាក្តីព្រួយបារម្ភ និងដាក់ឈ្មោះ Omicron
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


