អង្គការ NASA គ្រោង​បង្កើត​រ៉េអាក់ទ័រ​នុយក្លេអ៊ែរនៅភពព្រះចន្ទ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អង្គការ NASA គ្រោង​បង្កើត​រ៉េអាក់ទ័រ​នុយក្លេអ៊ែរនៅភពព្រះចន្ទ

បានផុស

នៅ

អង្គការណាសា (NASA) បានចេញសំណើមួយសម្រាប់ការរចនាសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរដែលមានសមត្ថភាពធ្វើដំណើរទៅ និងដំណើរការលើភពព្រះចន្ទនៅទសវត្សរ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Todd Tofil ដែលបម្រើការជាអ្នកគ្រប់គ្រងគម្រោង Fission Surface Power បាននិយាយថា “NASA និងក្រសួងថាមពលអាមេរិក (DOE) កំពុងសហការគ្នាលើការអភិវឌ្ឍន៍ដ៏សំខាន់ និងលំបាកនេះ ប៉ុន្តែនៅពេលដែលបានបញ្ចប់ វានឹងក្លាយជាជំហានដ៏មិនគួរឲ្យជឿមួយ ឆ្ពោះទៅរកការរុករករបស់មនុស្សរយៈពេលវែងនៃភពព្រះចន្ទ និងភពព្រះអង្គារ” ។

លោកបានបន្ថែមថា “យើងនឹងទាញយកអត្ថប្រយោជន៍ពីសមត្ថភាពពិសេសរបស់រដ្ឋាភិបាល និងឧស្សាហកម្មឯកជន ដើម្បីផ្តល់នូវថាមពលដែលអាចទុកចិត្តបាន និងបន្តសកម្មភាពនៅទីតាំងរបស់ភពព្រះចន្ទ” ។

ទន្ទឹមនោះ NASA ក៏កំពុងផ្តល់ប្រាក់ចំនួន ៥ លានដុល្លារដល់ក្រុមហ៊ុន ឬមនុស្សណាដែលមានចំណេះដឹងបច្ចេកទេស និងការស្រមើលស្រមៃ ដើម្បីរចនាម៉ាស៊ីនបង្កើតថាមពលបរមាណូលើផ្ទៃភពបែបនេះ ខណៈពាក្យសុំនឹងផុតកំណត់ត្រឹមថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ធនាគារទូទាំងពិភពលោកសុទ្ធតែត្រូវបាន Hack

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services