ធនាគារទូទាំងពិភពលោកសុទ្ធតែត្រូវបាន Hack
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ធនាគារទូទាំងពិភពលោកសុទ្ធតែត្រូវបាន Hack

បានផុស

នៅ

យោងតាមក្រុមហ៊ុនសន្តិសុខរុស្ស៊ី Kaspersky Lab បានឲ្យដឹងថា ពួក Hacker បានធ្វើសកម្មភាពយ៉ាងជាច្រើនចាប់តាំងពីចុងឆ្នាំ ២០១៣ មក ហើយបានជ្រៀតចូលធនាគារជាង ១០០ នៅក្នុងប្រទេសចំនួន ៣០ ហើយបានលួចលុយរហូតដល់ទៅ ១ ពាន់លានដុល្លារពីធនាគារជុំវិញពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបាននិយាយថា បន្ទាប់ពីទទួលបានការប្រើប្រាស់កុំព្យូទ័ររបស់ធនាគារតាមរយៈគ្រោងការណ៍ ការវាយប្រហារបោកបញ្ឆោតតាមអ៊ីនធឺណិត (Phishing) និងវិធីសាស្រ្តផ្សេងទៀត ពួកគេសំងំរាប់ខែដើម្បីសិក្សាពីប្រព័ន្ធរបស់ធនាគារ ការ screen shot និងតាមរយៈវីដេអូរបស់បុគ្គលិកដែលប្រើប្រាស់កុំព្យូទ័ររបស់ពួកគេ ។

នៅពេលដែលពួក Hacker ស្គាល់ប្រតិបត្តិការរបស់ធនាគារ ពួកគេប្រើប្រាស់ចំណេះដឹងនោះដើម្បីលួចលុយដោយមិនសង្ស័យ សរសេរកម្មវិធី ATM ដើម្បីចែកចាយលុយ ឬបង្កើតគណនីក្លែងក្លាយ និងផ្ទេរប្រាក់ទៅឲ្យពួកគេ ។

ក្រុមហ៊ុន Kaspersky និយាយថា គោលដៅភាគច្រើនគឺនៅក្នុងប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន និងអ៊ុយក្រែន ទោះបីជាអ្នកវាយប្រហារកំពុងពង្រីកនៅទូទាំងអាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិក និងអឺរ៉ុបក៏ដោយ ។ ក្នុង​ករណី​មួយ ធនាគារ​មួយ​បាន​បាត់​បង់​ប្រាក់​ចំនួន ៧.៣ លាន​ដុល្លារ​តាម​រយៈ​ការ​បន្លំ​នៅម៉ាស៊ីន ATM ។ នៅក្នុងករណីមួយទៀត ស្ថាប័នហិរញ្ញវត្ថុមួយបានបាត់បង់ ១០ លានដុល្លារ ដោយសារតែអ្នកវាយប្រហារកេងប្រវ័ញ្ចលើវេទិកាធនាគារអនឡាញរបស់ខ្លួន ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Kaspersky មិន​បាន​កំណត់​អត្តសញ្ញាណ​ធនាគារ​ទាំង​នោះ​ទេ ហើយ​នៅ​តែ​ធ្វើ​ការ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ដើម្បី​ស៊ើបអង្កេត​ការ​វាយ​ប្រហារ​ដែល​ក្រុមហ៊ុន​និយាយ​ថា​កំពុង​បន្ត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CBS News

ចុចអាន ៖ អ្នកជំនាញសេដ្ឋកិច្ច ៖ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services