ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា វីរុសបំប្លែងថ្មី Omicron បង្កហានិភ័យជាសកល “ខ្ពស់ណាស់” ប្រទេសទាំងអស់ ត្រូវត្រៀមខ្លួន (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃចន្ទទី២៩ខែវិច្ឆិកានេះថា វីរុសបំប្លែងខ្លួនប្រភេទថ្មី Omicron ទំនងរីករាលដាលជាអន្តរជាតិ ដែលបង្កហានិភ័យធ្ងន់ធ្ងរជាសកល។

ក្នុងការណែនាំបច្ចេកទេសដល់រដ្ឋជាសមាជិកទាំង១៩៤របស់ខ្លួន ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានជំរុញឲ្យពួកគេពន្លឿនការចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពខ្ពស់ និងត្រូវធានាថា មានផែនការម៉ឺងម៉ាត់ដើម្បីរក្សាសេវាសុខភាពសំខាន់ៗ។
WHO និយាយថា “វីរុសបំប្លែងខ្លួន Omicron មានបម្រែបម្រួលសរសៃប្រូតេអ៊ីនក្នុងចំនួនដ៏ច្រើនដែលគេមិនធ្លាប់ឃើញពីមុនមក។ ហានិភ័យជាសកលដែលទាក់ទងនឹងវីរុសបំប្លែងខ្លួនថ្មីគួរឲ្យព្រួយបារម្ភ Omicron ត្រូវបានវាយតម្លៃថា ខ្ពស់ណាស់”។

ការស្រាវជ្រាវបន្ថែមគឺត្រូវការជាចាំបាច់ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីសក្តានុពលរបស់វីរុសបំប្លែងខ្លួន Omicron ក្នុងការគេចចេញពីប្រព័ន្ធភាពស៊ាំដែលបង្កឡើងដោយវ៉ាក់សាំង និងការឆ្លងពីមុន។ ទិន្នន័យបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងបញ្ចេញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
WHO បន្ថែមថា “ករណី និងការឆ្លងជំងឺកូវីដ១៩ ត្រូវបានគេរំពឹងថានឹងកើតមានចំពោះអ្នកទទួលថ្នាំបង្ការរួច បើទោះបីជាក្នុងសមាមាត្រតិចតួច និងអាចព្យាករណ៍បានក៏ដោយ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


