ព័ត៌មានអន្ដរជាតិ
ទើបលាឈប់ ឥឡូវនាយករដ្ឋមន្ត្រីស្ត្រីដំបូងស៊ុយអែតត្រូវបានតែងតាំងជាថ្មី
នាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសស៊ុយអែត លោកស្រី Magdalena Andersson ត្រូវបានតែងតាំងជាថ្មីកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីលោកស្រីលាលែងពីតួនាទីមិនដល់មួយសប្តាហ៍ផង។

សមាជិកសភាបានបោះឆ្នោតតែងតាំងលោកស្រីជានាយករដ្ឋមន្ត្រីលើកទី២ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីលោកបានរៀបចំផែនការបង្កើតរដ្ឋាភិបាលឯកបក្សដែលមានតែគណបក្សសង្គមប្រជាធិបតេយ្យតែមួយគត់។
អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានឈ្នះការបោះឆ្នោតដូចគ្នានេះម្តងហើយកាលពីថ្ងៃពុធសប្តាហ៍មុនដើម្បីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្របរបស់ប្រទេសស៊ុយអែត ប៉ុន្តែក្នុងរយៈពេលមិនដល់១២ម៉ោងក្រោយមក លោកស្រីបានប្រាប់រដ្ឋសភាលាឈប់ពីតួនាទីជានាយករដ្ឋមន្ត្រី ដោយសារតែគណបក្សបៃតងដែលចូលរួមជាសម្ព័នចម្រុះជាមួយលោកស្រីបានដកខ្លួន ព្រោះតែរដ្ឋសភាមិនអនុម័តថវិកាសម្រាប់ក្រុមសម្ព័ន្ធចម្រុះ។

លោកស្រី Andersson ដែលគណបក្សរបស់លោកស្រីមាន១០០អាសនៈក្នុងចំណោមអាសនៈសភា៣៤៩បានប្រាប់សន្និសិទសារព័ត៌មានថា ៖«ដូចរដ្ឋាភិបាលភាគតិចទាំងអស់ យើងនឹងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយគណបក្សផ្សេងៗនៅក្នុងសភា ហើយខ្ញុំឃើញឱកាសល្អដើម្បីការងារបែបនេះ»។
«គណបក្សសង្គមប្រជាធិបតេយ្យមានគ្រុបគណបក្សធំជាងគេនៅក្នុងសភាដោយរឹងមាំ។ យើងក៏មានប្រពៃណីនៃសហប្រតិបត្តិការជាមួយគណបក្សដទៃ និងឈរលើគោលការណ័ពីអ្វីដែលយើងត្រូវដឹកនាំស៊ុយអែតឆ្ពោះទៅមុខ»។ លោកស្រីបានបញ្ជាក់។
មេដឹកនាំគណបក្សប្រឆាំងស្តាំនិយម Moderate Party លោក Ulf Kristersson បានចាត់ទុករដ្ឋបាលដែលនឹងកើតខាងមុខគឺជារដ្ឋាភិបាលចាំផ្ទះ៩ខែ និងនិយាយថា វានឹងមិនអាចទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនាខែកញ្ញា ឆ្នាំ២០២២ទេ។
លោកស្រី Andersson នឹងត្រូវដឹកនាំរដ្ឋាភិបាលទន់ខ្សោយបំផុតក្នុងចំណោមរដ្ឋាភិបាលទន់ខ្សោយរបស់ស៊ុយអែតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងត្រូវប្រឈមបញ្ហាជាច្រើន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


