ព័ត៌មានអន្ដរជាតិ
ថៃ អួតថា វីរុស Omicron មានឱកាសតិចណាស់ចូលក្នុងប្រទេសខ្លួន ដោយសារវិធានការទាំងនេះ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃលោក Phiphat Ratchakitprakarn បាននិយាយនៅ ថ្ងៃសុក្រនេះថា ក្រសួងសុខាភិបាលសាធារណៈកំពុងតាមដានភ្ញៀវទេសចរទាំងអស់ដែលមានហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ។

លោក Phiphat បន្ថែមថា បច្ចុប្បន្ននេះ មិនមានការព្រួយបារម្ភអំពីការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Omicron នោះទេ ពីព្រោះរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់នៅ ក្នុងប្រទេសថៃបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះនោះទេ ។
ទន្ទឹមនោះ លោកក៏បានណែនាំប្រជាជនកុំឲ្យព្រួយបារម្ភអំពីអ្នកដំណើរមកពីប្រទេសអាហ្វ្រិកទាំង ៨ ដែលមានហានិភ័យខ្ពស់ ព្រោះវាស្ថិតនៅ ក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់ការិយាល័យអន្តោប្រវេសន៍ ។

លោកបានបន្ថែមថា ភ្ញៀវទេសចរចំនួន ៣៣០ នាក់មកពីប្រទេសអាហ្វ្រិកចំនួន ៨ ដែលហានិភ័យខ្ពស់នៃការឆ្លងវីរុសបំប្លែងខ្លួន Omicron គឺស្ថិតនៅ ក្រោមការធ្វើចត្តាឡីស័ករហូតដល់ ២ សប្តាហ៍ ហើយនឹងឆ្លងកាត់ការធ្វើតេស្តម៉ាស៊ីន RT-PCR ចំនួន ៣ ដង ។
លោកបាននិយាយថា ក្នុងចំណោមអ្នកទេសចរ ៣៣០ នាក់ក្នុងនោះ ២៥២ នាក់បានមកដល់ក្រោមគម្រោងប្រអប់ខ្សាច់ Sandbox របស់ប្រទេសថៃ និង ៧៨ នាក់ក្រោមការធ្វើចត្តាឡីស័ករបស់គម្រោងក្នុងចន្លោះថ្ងៃទី ១៥ ដល់ ២៧ ខែវិច្ឆិកា ហើយរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលសាធារណៈនៅ តែអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ បាន ។

គួររំឭកថា គិតត្រឹមថ្ងៃទី ១ ខែធ្នូ ប្រទេសថៃបានហាមឃាត់ការហោះហើរពីប្រទេសបុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ាឡាវី, ម៉ូស៊ំបិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និងស៊ីមបាវ៉េ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ ប្រកាសដាក់ខេត្ត Nakhon Si Thammarat ជាតំបន់គ្រោះមហន្តរាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


