ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ប្ដេជ្ញាការពារមិនឲ្យវីរុស Omicron ចូលទឹកដី ថៃ
នាយករដ្ឋមន្ត្រីថៃបានជំរុញសាធារណជនកុំឲ្យមានការភិតភ័យ ប៉ុន្តែត្រូវរក្សាការប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មី Omicron ។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana ។

លោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានលើកទឹកចិត្តប្រជាជនចាក់វ៉ាក់សាំងឲ្យបានពេញលេញ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងធានាសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ព្រោះថា ពេលនេះវ៉ាក់សាំងគឺមានគ្រប់គ្រាន់មានសម្រាប់ប្រជាជនថៃទាំងអស់ ។
ខណៈដែលភ្ញៀវទេសចរបរទេសនៅ តែបន្តសម្រុកចូលមកក្នុងប្រទេសនោះ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសុខាភិបាលសាធារណៈ សន្តិសុខជាតិ ការដឹកជញ្ជូន និងទេសចរណ៍ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យអ្នកដំណើរ ដើម្បីការពារកុំឲ្យឆ្លងវីរុសកូវីដបំប្លែងខ្លួនចូលមកប្រទេសថៃ ។

លោក Thanakorn បានឲ្យដឹងថា “យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានក្នុងនាមជារដ្ឋាភិបាលមួយដើម្បីការពារវីរុស Omicron មិនឲ្យរីករាលដាលចូលទៅ ក្នុងប្រទេសថៃ ។ រដ្ឋាភិបាលកំពុងស្វែងរកផែនការដើម្បីពន្លឿនការចាក់វ៉ាក់សាំងដល់មនុស្សគ្រប់រូប ។
គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសកូវីដបំប្លែងខ្លួនថ្មីនេះត្រូវបានគេរកឃើញនៅ ក្នុងប្រទេសជាច្រើននៅ ទូទាំងទ្វីបអឺរ៉ុប ក៏ដូចជាតំបន់មួយចំនួននៅ អាស៊ី រួមទាំងកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ីជាដើម ហើយការបិទខ្ទប់ក៏ត្រូវបានដាក់ឲ្យអនុវត្តក្នុងប្រទេសមួយចំនួនផងដែរ ខណៈជប៉ុនបានហាមប្រាមជនបរទេសទាំងអស់មិនឲ្យចូលក្នុងប្រទេសឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ ថៃ បន្តតាមរកទេសចរអាហ្វ្រិក ជាង១០០នាក់ មកធ្វើតេស្តរក Omicron
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


