ព័ត៌មានអន្ដរជាតិ
ធ្លាក់ឧទ្ធម្ភាគចក្រ សម្លាប់ឧត្ដមសេនីយ៍ និងមនុស្ស ១១ នាក់នៅ ឥណ្ឌា
ប្រអប់ខ្មៅ របស់ឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នោះ ត្រូវបានរកឃើញនៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាច្រើនរបស់ប្រទេសឥណ្ឌា បានដកស្រង់សម្ដីមន្ត្រីការពារជាតិ។
អគ្គសេនាធិការការពារជាតិឥណ្ឌាបានបញ្ជាក់ថា ឧត្ដមសេនីយ៍ Bipin Rawat រួមទាំង ភរិយា និងមនុស្ស ១១ នាក់ផ្សេងទៀត បានកាលពីស្លាប់នៅថ្ងៃពុធ នៅ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅ ជិតក្រុង Coonoor ក្នុងរដ្ឋ Tamil Nadu ។
គ្រោះថ្នាក់នេះ បានបន្សល់ទុកតែអ្នកនៅ រស់រានមានជីវិតតែម្នាក់គត់ គឺប្រធានក្រុម Varun Singh ដែលរងរបួសរលាកធ្ងន់ធ្ងរ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
យោងតាមរបាយការណ៍របស់សារព័ត៌មានឥណ្ឌា មានការធ្លាក់យន្តហោះយោធាប្រហែល ៤៩ នៅ ក្នុងប្រទេសឥណ្ឌានៅចន្លោះឆ្នាំ ២០១៣និង ២០២១ ជាមធ្យមចំនួន ៥.៤ ក្នុងមួយឆ្នាំ ដោយមានការធ្លាក់ចំនួន ៦ ដងក្នុងឆ្នាំនេះ ហើយអ្នកបើកបរយន្តហោះ ៣ នាក់បានស្លាប់ នៅ ក្នុងការធ្លាក់ចំនួន ៥ដងចុងក្រោយនេះ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ការធ្លាក់យន្តហោះយោធាឥណ្ឌា បានកើតឡើងជាញឹកញាប់។ របាយការណ៍ដែលផ្ដល់ដោយក្រសួងការពារជាតិឥណ្ឌាដល់សភាក្នុងឆ្នាំ ២០១៨ ពន្យល់ថា មូលហេតុចម្បងនៃការធ្លាក់យន្តហោះយោធាគឺ កំហុសមនុស្ស ការបរាជ័យផ្នែកមេកានិច គុណវិបត្តិនៃការរចនា និងអាកាសធាតុជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីដេអូ ស្ត្រីនៅញូវយ៉កស្លាប់ក្នុងរថយន្ត ក្រោយធ្លាក់ចូលទន្លេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


