ព័ត៌មានអន្ដរជាតិ
៥ ថ្ងៃដំបូង រថភ្លើង ឡាវ-ចិន ទទួលបានអ្នកដំណើរជាង ៥ ពាន់នាក់
សារព័ត៌មាន CRI បានរាយការណ៍ថា មនុស្សជាង ៥,០០០ នាក់បានជិះរថភ្លើង ឡាវ-ចិន ចាប់តាំងពីផ្លូវដែកមួយនេះបានចាប់ផ្តើមបម្រើអ្នកដំណើរជាសាធារណៈនៅ ថ្ងៃទី ៤ ខែធ្នូ ដោយបានលក់សំបុត្រប្រហែល ៥,៥១២ សន្លឹក ។
នាយកស្ថានីយ៍ទីក្រុងវៀងច័ន្ទន៍ លោកស្រី Zhu Ying Hong បាននិយាយថា អ្នកដំណើរឡាវ និងបរទេសជាង ៥,០០០ នាក់បានប្រើប្រាស់សេវារថភ្លើង ចាប់តាំងពីវាបានចាប់ផ្តើមកាលពីសប្តាហ៍មុន ។
សេវាដឹកអ្នកដំណើរក្នុងស្រុកគឺដំណើរការ ២ ដងក្នុងមួយថ្ងៃ ជាមួយនឹងការធ្វើដំណើរទៅ មកពីរាជធានីវៀងច័ន្ទន៍ទៅ កាន់ទីក្រុង Boten និងរាជធានីវៀងច័ន្ទន៍ទៅ កាន់ខេត្ត Luang Prabang ។
អ្នកស្រី Zhu Yinghong បានបន្ថែមថា “យើងមានបុគ្គលិកឡាវ ៥១ នាក់ដែលមានសមត្ថភាពខ្លាំងធ្វើការនៅស្ថានីយ៍ទីក្រុងវៀងច័ន្ទន៍ ហើយវាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសេវាកម្មមួយនេះ” ។
គួរបញ្ជាក់ថា សំបុត្រអាចរកទិញបាននៅ ស្ថានីយ៍ចំនួន ៦ គឺរាជធានីវៀងច័ន្ទន៍, ទីក្រុង Phonhong, ទីក្រុង Vang Vieng, ទីក្រុង Luang Prabang, ស្រុក Xai នៃខេត្ត Oudomxay និងស្ថានីយ Boten ខណៈពេលនេះរថភ្លើងអគ្គិសនី EMU ចំនួន ២ គ្រឿងកំពុងដំណើរការនៅ តាមបណ្តោយផ្លូវដែកមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Laotian Times

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ