ព័ត៌មានអន្ដរជាតិ
ពូទីន៖ រុស្ស៊ីមានបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេងឈានមុខគេក្នុងលោក
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីកំពុងឈានមុខគេផ្នែកបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង និងការធ្វើទំនើបកម្មអាវុធចាស់ក៏ចំណាត់ថ្នាក់លេខ១ក្នុងលោក។
លោក ពូទីន បាននិយាយក្នុងវីដេអូអត្ថាធិប្បាយមួយមានចំណងជើង«រុស្ស៊ី ប្រវត្តិសាស្ត្រថ្មី»ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍៖«រុស្ស៊ី និងសហរដ្ឋអាមេរិកមានភាពប្រហាក់ប្រហែលគ្នាពីចំនួនក្បាលគ្រាប់ និងនាវាផ្ទុកអាវុធ។

«ប៉ុន្តែនៅក្នុងការអភិវឌ្ឍកម្រិតខ្ពស់ យើងពិតណាស់ឈានមុខគេ»។ លោក ពូទីន បាននិយាយ និងបន្ថែមថា រុស្ស៊ីក៏ស្ថិតក្នុងចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកដែរពីទំហំនៃការធ្វើទំនើបកម្មនៃអាវុធចាស់ៗរបស់ខ្លួន។
លោកប្រធានាធិបតីបន្តឲ្យដឹងថា នាពេលអនាគត ប្រទេសមហាអំណាចផ្សេងៗនឹងមានបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេងដូចគ្នា។
«នៅពេលពួកគេមានអាវុធនេះ វាទំនងជានឹងមានការប្រកួតប្រជែងអាវុធកម្រិតខ្ពស់»។ លោក ពូទីន មានប្រសាសន៍។
លោកប្រធានាធិបតីរុស្ស៊ីកាលពីខែមុនបាននិយាយងា ការធ្វើតេស្តកាំជ្រូចនាវាល្បឿនលឿនជាងសំឡេង Zircon របស់រុស្ស៊ីជិតរួចរាល់ហើយ ហើយនឹងបញ្ជូនទៅកងទ័ពជើងទឹកនាដើមឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


