ព័ត៌មានអន្ដរជាតិ
លោក ស៊ី ជីនពីង គាំទ្រ ពូទីន ប្រឆាំង អាមេរិក អង្គការណាតូ និងអ៊ុយក្រែន (មានវីដេអូ)
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលតាមវីដេអូខលរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគាំទ្រនឹងការទទូចរបស់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលថា អង្គការណាតូ (NATO) ធានានឹងមិនពង្រីក ឬដាក់បន្ថែមកងទ័ពទៅ អ៊ុយក្រែន និងដាក់អាវុធនៅ ក្នុងប្រទេសនេះ ។

យោងតាមទីប្រឹក្សាកិច្ចការបរទេសរបស់លោក ពូទីន គឺលោក Yuri Ushakov បានឲ្យដឹងថា មេដឹកនាំរុស្ស៊ី និងចិនបានពិភាក្សាអំពី “ការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះផលប្រយោជន៍ជាតិរបស់រុស្ស៊ីពីសហរដ្ឋអាមេរិក និងប្លុកណាតូ ដែលតែងតែផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេនៅ ជិតព្រំដែនរុស្ស៊ី” ។
លោក Ushakov បានបន្ថែមថា លោក ពូទីន បានប្រាប់លោក ស៊ី អំពីតម្រូវការក្នុងការចរចាជាមួយអង្គការណាតូ និងសហរដ្ឋអាមេរិក ជុំវិញការធានាសន្តិសុខ ហើយលោក ស៊ី បានឆ្លើយតបថា លោកយល់អំពីកង្វល់របស់រុស្ស៊ី និងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមរបស់យើងក្នុងការអនុវត្តការធានាសន្តិសុខទាំងនេះសម្រាប់រុស្ស៊ី ។

ទន្ទឹមនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Xinhua បានរាយការណ៍ថា លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ពួកគេ ។
ដោយដកស្រង់សម្ដីពី Xinhua លោក ស៊ី បាននិយាយថា “នាពេលបច្ចុប្បន្ននេះ កងកម្លាំងអន្តរជាតិមួយចំនួនដែលស្ថិតក្រោមការក្លែងបន្លំនៃ “លទ្ធិប្រជាធិបតេយ្យ” និង “សិទ្ធិមនុស្ស” កំពុងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងរុស្ស៊ី ហើយបានជាន់ឈ្លីយ៉ាងព្រៃផ្សៃលើច្បាប់អន្តរជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលត្រូវបានទទួលស្គាល់ ។

ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងពីរហាក់ដូចជាបានបង្រួបបង្រួមទំនាក់ទំនង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសចិនចំពោះការបង្រ្កាបរបស់ខ្លួនលើប្រជាជនមូស្លីមអ៊ុយហ្គ័រ និងរុស្ស៊ីជុំវិញការបញ្ចូលឧបទ្វីបគ្រីមៀដោយខុសច្បាប់ក្នុងឆ្នាំ ២០១៤ ។
បន្ថែមពីនេះ លោក ពូទីន បានប្រាប់លោក ស៊ី ថា “គំរូថ្មីនៃកិច្ចសហប្រតិបត្តិការត្រូវបានបង្កើតឡើងរវាងប្រទេសរបស់យើង ដោយផ្អែកលើគោលការណ៍ផ្សេងទៀត ដូចជាការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងការគោរពផលប្រយោជន៍គ្នាទៅ វិញទៅ មក” ។

វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការសកម្មភាពយោធាប្រឆាំងនឹងអ៊ុយក្រែននោះទេ បន្ទាប់ពីមន្រ្តីអាមេរិកបានព្រមានសម្ព័ន្ធមិត្តថា ការឈ្លានពានណាមួយអាចកើតឡើងភ្លាមៗនៅ ដើមឆ្នាំក្រោយ ។
គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានរៀបកិច្ចប្រជុំនេះឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញការកសាងកងទ័ពរុស្ស៊ីរាប់ពាន់នាក់នៅ ព្រំដែនអ៊ុយក្រែន ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ New York Post
ចុចអាន ៖ ជួបគ្នាតាមវីដេអូ លោក ពូទីន សរសើរគំរូទំនាក់ទំនងរុស្ស៊ី-ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


