Connect with us

ព័ត៌មានអន្ដរជាតិ

សភា​អាមេរិក​អនុម័ត​ច្បាប់​ហាមនាំចូលទំនិញពីស៊ីនជាំង​ដែលផលិត​ដោយ​បង្ខំ

បានផុស

នៅ

សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុនបង្ហាញទំនិញដែលនាំចូលពីទីក្រុងស៊ីនជាំង ប្រទេសចិនមិនត្រូវបានផលិតដោយបង្ខំកម្លាំងពលកម្មទើប​អាច​ចូល​បាន។

សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទប្រល័យពូជសាសន៍នៅក្នុងការកៀបសង្កត់លើជនជាតិមូស្លីមភាគតិច Uyghur នៅទីក្រុងស៊ីនជាំងដែលការចោទប្រកាន់ទាំងនោះត្រូវបានចិនបដិសេធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់នេះត្រូវបានរិះគន់ដោយក្រុមហ៊ុនធំៗដែលបើកអាជីវកម្មនៅទីនោះដូចជាក្រុមហ៊ុន Coca-Cola, Nike និង Apple ជាដើម។ ការអនុម័តលើច្បាប់នេះក៏បានយកឈ្នះពីកង្វះការគាំទ្រពីសេតវិមានផងដែរ។

ច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ដោយសមាជិកទាំងអស់បោះឆ្នោតគាំទ្រ លើកលែងតែម្នាក់ប៉ុណ្ណោះ។

វាត្រូវបានគេស្គាល់ថាជា ច្បាប់ការពារកម្លាំងពលកម្មដោយបង្ខំជនជាតិភាគតិច Uyghur ឥឡូវនេះបានទៅដល់តុរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាហើយ។

ច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ុន្មានខែនៃស្ត្រីអ្នកនាំពាក្យរបស់លោក បៃដិន បាន​បដិសេធជំហរគាំទ្រលើច្បាប់នេះ។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន លោកស្រី Jen Psaki បាននិយាយថា លោក ចូ បៃដិន នឹងចុះហត្ថលេខា។

អាមេរិកបានចោទចិនពីប្រើទាសករ និងប្រល័យពូជសាសន៍នៅតំបន់សំបូរធនធានភាគខាងលិចប្រទេសចិន។ សាជីវកម្មអាមេរិក និងពហុជាតិដែលបានកំពុងប្រឈមកង្វះសង្វាក់ផ្គត់ផ្គង់បានបញ្ចុះបញ្ចូលជំទាស់នឹងក្តីកង្វល់ជុំវិញថាតើវាប៉ះពាល់ដល់អាជីវកម្មយ៉ាងណា។

លោក Marco Rubio សមាជិកព្រឹទ្ធភាពរដ្ឋហ្លរីដា បាននិយាយថា ៖«ក្រុមហ៊ុនជាច្រើនបានចាត់វិធានការហើយដើម្បីសម្អាតសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ និយាយឲ្យត្រង់ ពួកគេមិនគួរមានការព្រួយបាម្ភពីច្បាប់នេះទេ»។

សមាជិកសភាគណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះលើអត្ថបទចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីកំណែមុនបានអនុម័តពីសភា និងព្រឹទ្ធសភា។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវចិនជាង៣០ដែលត្រូវបានចោទប្រកាន់ពីការធ្វើការគាំទ្រយោធាចិន។

ពាក់ព័ន្ធនឹងទណ្ឌកម្មថ្មីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឆ្លើយតបថា ៖«តាមរយៈការពង្រឹងគំនិតនៃសន្តិសុខជាតិ អ្នកនយោបាយអាមេរិកមួយចំនួនធ្វើនយោបាយ និងឧបករណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្តា បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយផ្អែកលើមនោគមវិជ្ជា»។

«នេះផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌។ វានឹងមានតែការគំរាមកំហែង និងធ្វើឲ្យឈឺចាប់ដល់សន្តិសុខឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងបំផ្លាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម