ព័ត៌មានអន្ដរជាតិ
លោក Trump ចេញបញ្ជាឲ្យផ្តល់វ៉ាក់សាំងកូវីដដល់ជនជាតិអាមេរិកមុនគេ
លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃអង្គារដែលតម្រូវឲ្យវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផលិតដោយក្រុមហ៊ុនអាមេរិកត្រូវតែចែកចាយដល់ជនជាតិអាមេរិកមុនគេ។

ក្នុងសេចក្តីប្រកាសអំពីបញ្ជានេះនៅឯសេតវិមាន លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជាតិដទៃទៀតដើម្បីទទួលបានវ៉ាក់សាំងប៉ុន្តែបាននិយាយថា បទបញ្ជារបស់លោកនឹងធានាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់អាទិភាពការចែកចាយទៅជនជាតិអាមេរិកមុនគេ។
លោកប្រធានាធិបតីបានគំរាមថានឹងយកច្បាប់ឆ្នាំ១៩៥០ដែលត្រូវបានគេស្គាល់ថាជាច្បាប់ផលិតកម្មការពារជាតិមកប្រើប្រសិនបើក្រុមហ៊ុននានាបដិសេធធ្វើតាមបទបញ្ជានេះប៉ុន្តែលោកបាននិយាយថា លោកមិនបានគិតថាវាចាំបាច់ទេ។

បញ្ជានេះអនុញ្ញាតឲ្យប្រធានាធិបតីបង្គាប់ក្រុមហ៊ុនឯកជនឲ្យផលិតសម្ភារៈដែលមានសារៈសំខាន់សម្រាប់ការពារជាតិ។
បទបញ្ជានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) រំពឹងថានឹងចុះហត្ថលេខាលើការអនុញ្ញាតឲ្យប្រើជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ខណៈវ៉ាក់សាំងទី២មកពីក្រុមហ៊ុន Moderna ត្រូវគេរំពឹងថានឹងអនុញ្ញាតក្នុងរយៈពេលប្រហែលមួយសប្តាហ៍ក្រោយនោះ។

តាមការចុះផ្សាយរបស់កាសែត Washington Post, ក្រុមហ៊ុន Pfizer បានប្រាប់ក្រុមមន្រ្តីសហរដ្ឋអាមេរិកថា ខ្លួនមិនអាចផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមបានទេរហូតដល់ខែមិថុនាឬខែកក្កដាឯណោះពីព្រោះការកុម្ម៉ង់ទិញពីប្រទេសដទៃបានកាត់បន្ថយការផ្គត់ផ្គង់។ សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំងចំនួន១០០លានដូសរួចហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង
ចុចអាន៖ អតីតយុទ្ធជនវ័យ ៩៩ ឆ្នាំក្លាយជាមនុស្សចាស់ជាងគេទទួលការចាក់វ៉ាក់សាំងកូវីដ នៅអង់គ្លេស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


