ព័ត៌មានអន្ដរជាតិ
Moderna រំពឹងបានលទ្ធផលពីវ៉ាក់សាំងបង្ការកូវីដសម្រាប់ក្មេងអាយុ២ទៅ៥ឆ្នាំខែមីនា
ក្រុមហ៊ុនឱសថ Moderna នៅថ្ងៃទី១៣ ខែមករានេះ រំពឹងទទួលបានទិន្នន័យពីការសាកល្បងវ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់កុមារអាយុ២ទៅ៥ឆ្នាំនាខែមីនាខាងមុខ។
ក្រុមហ៊ុនបាននិយាយថា ៖«ប្រសិនបើទិន្នន័យមានការគាំទ្រ និងជាកម្មវត្ថុដល់ការប្រឹក្សាបទបញ្ញត្តិ Moderna ប្រហែលជាដំណើរបំពេញបទបញ្ញត្តិសម្រាប់កុមារអាយុ២ទៅ៥ឆ្នាំ»។

វ៉ាក់សាំងរបស់ Moderna ដែលផ្នែកលើទម្រង់សារ RNA ទទួកបានការអនុញ្ញាតប្រើប្រាស់បន្ទាន់ជាផ្លូវការនៅអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដាសម្រាប់ក្មេងវ័យជំទង់អាយុ១២ដល់១៧ឆ្នាំ ហើយបានដាក់ឯកសារស្នើសុំសម្រាប់កុមារអាយុ៦ទៅ១១ឆ្នាំរួចរាល់ហើយ។
ចំណែកនៅសហរដ្ឋអាមេរិក វ៉ាក់សាំងត្រូវបានអនុញ្ញាតឲ្យប្រើពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) សម្រាប់ការចាក់ពីរដូស និងដូសជំរុញដល់មនុស្សអាយុ១៨ឆ្នាំឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុននៅមិនទាន់ទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់វ៉ាក់សាំងចំពោះកុមារឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


