ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ បង្កើនអង់ទីគ័រខ្លាំងក្លាប្រឆាំង អូមីក្រុង
ក្រុមហ៊ុន AstraZeneca បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៣ខែមករានេះថា ទិន្នន័យបឋមពីការសាកល្បងលើវ៉ាក់សាំងកូវីដរបស់ខ្លួនឬគេហៅឈ្មោះ Vaxzevria បង្ហាញថា វាបានបង្កើតការឆ្លើយតបអង់ទីគ័រខ្ពស់ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង និងវីរុសប្រភេទផ្សេងទៀត រួមទាំង Beta, Delta, Alpha និង Gamma ផងដែរនៅពេលចាក់ដូសទី៣។

ក្រុមហ៊ុននិយាយថា ការឆ្លើយតបអង់ទីគ័រកាន់តែខ្លាំង ត្រូវបានគេឃើញនៅក្នុងខ្លួនមនុស្សដែលចាក់វ៉ាក់សាំ Vaxzevria ឬវ៉ាក់សាំងប្រភេទ mRNA ពីមុន។ ក្រុមហ៊ុនបន្ថែមថា ខ្លួននឹងបញ្ជូនទិន្នន័យនេះទៅនិយតករទូទាំងពិភពលោក ដែលមានតម្រូវការបន្ទាន់សម្រាប់ការចាក់ដូសជំរុញ។
AstraZeneca បានបង្កើតវ៉ាក់សាំងជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford ហើយការសិក្សានៅមន្ទីរពិសោធន៍កាលពីខែមុនបានរកឃើញថា ការចាក់វ៉ាក់សាំង Vaxzevria ៣ដូសតែម្តង គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។

នេះគឺជាទិន្នន័យដំបូងដែលក្រុមហ៊ុនបានបញ្ចេញពីការសាកល្បងរបស់ខ្លួន ទៅលើការចាក់ដូសជំរុញ។
ប្រធានក្រុមថ្នាំបង្ការរបស់សាកលវិទ្យាល័យ Oxford លោក Andrew Pollard បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការសិក្សាសំខាន់ៗទាំងនេះបង្ហាញថា ការចាក់ថ្នាំបង្ការ Vaxzevria ដូសទី៣បន្ទាប់ពីចាក់វ៉ាក់សាំងដូចគ្នា២ដូស ឬបន្ទាប់ពីចាក់វ៉ាក់សាំងប្រភេទ mRNA ឬវ៉ាក់សាំងអសកម្ម គឺបង្កើនភាពស៊ាំយ៉ាងខ្លាំងប្រឆាំងនឹងមេរោគកូវីដ១៩”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អង់គ្លេស រកឃើញផលរំខានដ៏កម្រពីវ៉ាក់សាំង AstraZeneca ធ្វើឲ្យប៉ះពាល់ដល់សរសៃប្រសាទ ឬឈានដល់ស្លាប់
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


