អ្នកជំនាញព្រមាន! គីម ជុងអ៊ុន អាចបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ
Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញព្រមាន! គីម ជុងអ៊ុន អាចបំផ្ទុះគ្រាប់បែក នុយក្លេអ៊ែរ

បានផុស

នៅ

អ្នកជំនាញបានព្រមានថា កង្វះការយកចិត្តទុកដាក់លើលោក គីម ជុងអ៊ុន មានន័យថា កូរ៉េខាងជើងអាចឈានដល់ការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដើម្បីទាក់ទាញការចាប់អារម្មណ៍ជាថ្មីម្តងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប៉ុន្តែរហូតមកដល់ពេលនេះ ភាពព្រងើយកន្តើយរបស់លោក ចូ បៃដិន មានន័យថា លោក គីម មានបំណងចង់ចាប់ផ្តើមកិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងឡើងវិញ។

កាលពីចុងសប្តាហ៍មុន លោក គីម ជុងអ៊ុន បានបង្ហាញសាច់ដុំនុយក្លេអ៊ែររបស់គាត់ ជាមួយការបាញ់សាកល្បងមីស៊ីលជាលើកទីពីរក្នុងរយៈពេលមួយសប្តាហ៍។ តាមរបាយការណ៍ ការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង បានបង្ខំឲ្យយន្តហោះអាមេរិកជាច្រើនគ្រឿង ត្រូវជាប់គាំងនៅអាកាសយានដ្ឋាន មិនហ៊ានហោះចេញ។

លោក Ashok Swain សាស្ត្រាចារ្យស្រាវជ្រាវសន្តិភាព និងជម្លោះនៅសាកលវិទ្យាល័យ Uppsala នៃប្រទេសស៊ុយអែត បាននិយាយថា សញ្ញាទាំងអស់នេះ មិនផ្តល់ផលល្អសម្រាប់សន្តិភាពនោះទេ។

សាស្ត្រាចារ្យ Swain បានប្រាប់កាសែត The Sun Online ថា “លោកប្រធានាធិបតី ចូ បៃដិន មិនបានតាមដានវិធីការទូតកំពូលរបស់លោក ត្រាំ ជាមួយលោក គីម ជុងអ៊ុន ឡើយ។ ផ្ទុយទៅវិញ លោកបានធ្វើតាមគោលនយោបាយអត់ធ្មត់ជាយុទ្ធសាស្ត្រ។ កង្វះការយកចិត្តទុកដាក់ ​បានរំខានដល់លោក គីម ហើយគាត់អស់សង្ឃឹមក្នុងការទទួលបានការយកចិត្តទុកដាក់”។

កូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរយ៉ាងហោចណាស់ប្រាំមួយដង ចាប់តាំងពីឆ្នាំ២០០៦មក ហើយកម្មវិធីនុយក្លេអ៊ែរយោធានៅតែបន្តជាកម្លាំងជំរុញដ៏សំខាន់នៃយុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយការបរទេសរបស់ប្រទេសកូរ៉េខាងជើង។

ដូច្នេះ ប្រសិនបើលោក បៃដិន មិនចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញទេ នោះលោក គីម អាចនឹងធ្វើតេស្តនុយក្លេអ៊ែរម្តងទៀត ប៉ុន្តែវាមិនទំនងទេដែលថា លោកនឹងជ្រើសរើសយកការធ្វើសង្រ្គាម។

គួររម្លឹកឡើងវិញថា កាលពីដើមសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងជាលើកទីពីរ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលធ្វើឲ្យប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងជប៉ុនមានការខឹងសម្បាយ៉ាងខ្លាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ ក្រោយបាញ់មីស៊ីលលឿនជាងសំឡេង គីម ជុងអ៊ុន ប្រាប់ឲ្យកងទ័ព ធ្វើទំនើបកម្មខ្លាំងជាងនេះទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យ២នាក់​ លាក់​គ្រឿងញៀន​២កូនថង់​ ត្រៀម​លក់​ត្រូវ​នគរបាល​បង្ក្រា

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោ​ផ្ទះ​ទុកចោល ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មាន​សល់

កីឡា២ ម៉ោង មុន

រឿងរ៉ាវ ៣ សំខាន់ៗ ដែល​ត្រូវ​ទស្សនា​កម្មវិធី ONE: ONLY THE BRAVE នា​ថ្ងៃ​សុក្រ​នេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ប្រកាស​ព័ត៌មាន ពី​ករណី​ឈ្លោះប្រកែក​គ្នា​រវាង​អ្នកបើកបរ​រថយន្តក្រុង​និង​អ្នក​ម៉ូតូ​នៅ​ផ្លូវ​៣០​ម៉ែត្រ បុរី​សន្តិភាព​២

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះ​ការ​តវ៉ា ភាព​មិន​ប្រក្រតី ធ្លាយ​ចេញពី​ស្រុក​កូន​មុំ​ពាក់​ព័​ន្ឋ​ការដាក់​ដេញថ្លៃ ទូកដរ ចំនួន​២​ឃុំ

Sokha Hotels

ព័ត៌មានពេញនិយម