ព័ត៌មានអន្ដរជាតិ
ទីក្រុងអ៊ូហ្គង់ដាមួយហាមស្ត្រីអង្គុយកៅអីមុខក្នុងឡានដឹកទំនិញ ខ្លាចគ្រោះថ្នាក់ចរាចរណ៍ព្រោះស្លៀកខ្លី
សមាគមពាណិជ្ជករមួយនៅភាគខាងជើងប្រទេសអ៊ូហ្គង់ដាបានហាមស្ត្រីអង្គុយកៅអីខាងមុខរថយន្តដឹកទំនិញ ដោយសារសំពត់ខ្លី និងភ្លៅរបស់ស្ត្រីអាចបង្កបញ្ហាដល់អ្នកបើកបរ។
បំរាមនេះត្រូវបានដាក់ចេញនៅទីក្រុង Lira ដើម្បីហាមស្ត្រីភេទ សូម្បីតែភរិយារបស់អ្នកបើកបរក៏មិនអនុញ្ញាតឲ្យអង្គុយកៅអីមុខក្នុងរថយន្តដឹកទំនិញដែរ។
សមាគមមួយតំណាងឲ្យថ្នាក់ដឹកនាំ និងពាណិជ្ជករក្នុងស្រុកបាននិយាយថា ការសម្រេចហាមស្ត្រីអង្គុយនៅកៅអីមុខគឺត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលសុវត្ថិភាព។

លោក Patrick Opio Obote អគ្គនាយកពាណិជ្ជករទីផ្សារចល័តរបស់ទីក្រុង Lira បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃពុធថា ៖«អ្នកខ្លះស្លៀតសំពត់ខ្លីដែលចេញគល់ភ្លៅ និងទាក់ភ្នែកអ្នកបើកបរ ដូច្នេះអ្នកបើកបរអាចបែកអារម្មណ៍បង្កជាគ្រោះថ្នាក់ទាំងខ្លួនឯង និងដល់អ្នកដទៃ»។
«បំរាមចាប់មានប្រសិទ្ធភាពជាបន្ទាន់ ហើយអ្នកបើកបរ និងអ្នកដំណើរទាំងអស់ត្រូវតែអនុវត្តតាម»។ លោកបានបន្ថែម។
លោក Obote បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីការសិក្សាស្រាវជ្រាវពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅតំបន់នោះពាក់ព័ន្ធនឹងអ្នកបើកបររថយន្តដឹកទំនិញ។
លោកបន្តថា ៖«យើងបានស្វែងរកឃើញការបើកបរហួសល្បឿន និងមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើករថយន្តដឹកទំនុញ។ ស្ត្រីខ្លះអង្គុយនៅខាងមុខជិតអ្នកបើកបរស្លៀកខ្លី អ្នកបើកបរខ្លះងងុយដេក ឬស្រវឹងស្រាបានភាំងស្មារតីបង្កគ្រោះថ្នាក់»។
បំរាមត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១០ ខែមករាបានសម្លាប់ពាណិជ្ជករ៩នាក់ និងរបួស២០នាក់នៅពេលរថយន្តដឹកទំនិញមួយគ្រឿងត្រឡប់ពីផ្សារប្រចាំសប្តាហ៍នៅជិតទីក្រុងបានក្រឡាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


