ព័ត៌មានអន្ដរជាតិ
តុងហ្គា មានតែបណ្ដាញ 2G ប្រើប៉ុណ្ណោះ ក្រោយជួបរលកយក្សស៊ូណាមិ
ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់បានប្រកាសកាលពីថ្ងៃពុធថា ប្រព័ន្ធទូរគមនាគមន៍បណ្តោះអាសន្នមួយត្រូវបានបង្កើតឡើងនៅក្នុងប្រទេសតុងហ្គា ដែលអនុញ្ញាតឲ្យតំបន់ដែលរងគ្រោះដោយរលកយក្សស៊ូណាមិអាចតភ្ជាប់ជាមួយពិភពខាងក្រៅដោយប្រើបណ្តាញ 2G ។
ទោះជាយ៉ាងណាក៏ដោយ ការតភ្ជាប់បណ្ដាញ 2G នេះបង្កើតឡើងដោយ Digicel ដែលជាក្រុមហ៊ុនផ្តល់បណ្តាញទូរស័ព្ទចល័តអន្តរជាតិនឹងមានកម្រិត និងមានភាពយឺតយ៉ាវ ដែលគ្របដណ្តប់ប្រហែល ១០ ភាគរយប៉ុណ្ណោះនៃសមត្ថភាពធម្មតា ដោយផ្តល់អាទិភាពដល់ការទំនាក់ទំនងតែជាសំឡេង និងសារ SMS ។
ចំណែកក្រុមហ៊ុនខ្សែកាបអាមេរិក SubCom បាននិយាយថា យ៉ាងហោចណាស់ ៤ សប្តាហ៍គឺចាំបាច់ដើម្បីជួសជុលការតភ្ជាប់ខ្សែកាបរបស់តុងហ្គា ។
រហូតមកដល់ពេលនេះ ថាមពលនៅក្នុងប្រទេសប្រជុំកោះប៉ាស៊ីហ្វិកមួយនេះត្រូវបានស្ដារឡើងវិញមួយចំនួនហើយ ខណៈការសម្អាត និងវាយតម្លៃការខូចខាតកំពុងបន្ត ។
ជាងនេះទៅទៀត ជើងហោះហើរមនុស្សធម៌ដំបូងក៏កំពុងធ្វើដំណើរទៅកាន់តុងហ្គាផងដែរ ពោល ៥ ថ្ងៃ បន្ទាប់ពីគ្រោះមហន្តរាយចំនួន ២ បានកាត់ផ្តាច់ប្រទេសប៉ាស៊ីហ្វិកចេញពីពិភពលោកទាំងមូល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


