ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី អាចបង្កជារលកយក្សស៊ូណាមិ ខណៈប្រជាជនជម្លៀសទាំងភិតភ័យ
តាមសេចក្តីរាយការណ៍របស់ CNA នៅថ្ងៃព្រហស្បតិ៍ទី១៨ខែមេសា, សកម្មភាពភ្នំភ្លើង Ruang ហាក់គ្មានសញ្ញាថមថយឡើយ ដោយវាបានផ្ទុះចំនួន៥ដងរួចមកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ និងកំពុងគំរាមកំហែង បង្កជារលកយក្សស៊ូណាមិទៅទៀត។
ដោយសារហេតុនេះហើយ ទើបក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ ជម្លៀសមនុស្សរាប់ពាន់នាក់ចេញពីតំបន់ក្រហម ហើយអាជ្ញាធរ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋានមួយនៅក្បែរនោះ ថែមទាំងចេញការព្រមានឲ្យប្រយ័ត្នធ្លាក់កម្ទេចកម្ទីពីលើមេឃទៀតផង។
សម្រាប់ទិដ្ឋភាពដ៏រន្ធត់ គេបានឃើញរន្ទះបាញ់នៅលើមាត់ភ្នំភ្លើង Ruang ដែលកំពុងបញ្ចេញសកម្មភាពយ៉ាងខ្លាំងក្លា នាំឲ្យអាជ្ញាធរបង្កើនការប្រកាសអាសន្នឡើងដល់កម្រិតខ្ពស់បំផុត លំដាប់ទី៤។
មិនត្រឹមតែកោះ Ruang ទេ មនុស្សប្រហែល១១ ០០០នាក់ ក៏ត្រូវបានជម្លៀសចេញពីកោះ Tagulandang នៅក្បែរនោះផងដែរ ដើម្បីសុខសុវត្ថិភាពព្រោះថា គ្រោះថ្នាក់អាចកើតឡើងគ្រប់ពេលវេលា។
ស្របពេលជាមួយគ្នានោះ មន្ត្រីផ្នែកសង្គ្រោះបន្ទាន់បានគូសបញ្ជាក់ថា បុគ្គលិករបស់ពួកគេចំនួន២០នាក់ បានចូលរួមក្នុងប្រតិបត្តិការជម្លៀសនៅតាមបណ្តោយឆ្នេរសមុទ្រ។
អាជ្ញាធរក៏បានជម្លៀសអ្នកទោស១៧នាក់ចេញពីពន្ធនាគារមួយនៅលើកោះ Tagulandang រួមជាមួយមន្ត្រី១១នាក់ និងអ្នកស្រុក១៩នាក់តាមទូក ឆ្ពោះទៅកាន់កំពង់ផែសមុទ្រ Likupang នៅភាគខាងជើងកោះ Sulawesi ផងដែរ។
រម្លឹកដល់ឆ្នាំ២០១៨, កាលនោះមាត់ភ្នំភ្លើង Anak Krakatoa ចន្លោះកោះជ្វា និងកោះស៊ូម៉ាត្រា បានបាក់ចូលមហាសមុទ្រ ដោយសារបន្ទុះភ្នំភ្លើង បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង៤០០នាក់ និងរបួសរាប់ពាន់នាក់ទៀត។
សូមបញ្ជាក់ជាថ្មី ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ តែងតែជួបប្រទះការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារទីតាំងរបស់ខ្លួនស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍ និងអាងមហាសមុទ្រប៉ាស៊ីហ្វិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៊ី ជម្លៀសមនុស្សជិត ១ ០០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


