Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ​​​​​​​​បញ្ជូន​​នាវា និង​យន្តហោះ​ចម្បាំង​បន្ថែម ខណៈ​វិបត្តិ​នៅ​អ៊ុយក្រែន​កាន់​តែក្តៅ

បានផុស

នៅ

អង្គការ​ណាតូ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​ដាក់​កម្លាំង​រង់ចាំ និង​ពង្រឹង​កម្លាំង​ទ័ព​នៅ​អឺរ៉ុប​ខាង​ត្បូង​តាម​រយៈ​នាវា​ និង​យន្តហោះ​ចម្បាំង​ ជា​អ្វី​ដែល​រុស្ស៊ី​បាន​ថ្កោល​ទោស​ប្រទេស​លោក​ខាង​លិច​ថា បង្កើន​ការ​ឆ្លើយ​តប​ច្របូក​ច្របល់​ចំពោះ​កម្លាំង​ទព័​របស់​ខ្លួន​នៅ​ព្រំ​ដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​ថា កម្លាំង​ទ័ព​អាមេរិក​ប្រហែល​ជា​៨៥០០​នាក់​​បាន​ត្រៀម​ជើង​ការ និង​កំពុង​រង់​ចាំ​ការ​បញ្ជា​ដើម្បី​ដាក់​ពង្រាយ​ទៅ​តំបន់​នោះ ប្រសិន​បើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន។

ភាព​តាន​តឹងកំពុង​ក្តៅ​ខ្លាំង បន្ទាប់​ពី​រុស្ស៊ី​បាន​ដាក់​ពង្រាយ​កង​ទ័ព​ប្រមាណ​១០​ម៉ឺន​នាក់​ចូល​ទៅ​ព្រំ​ដែនជាប់​ប្រទេស​ជិត​ខាង​របស់​ខ្លួន​គឺ​អ៊ុយក្រែន​​ដែល​មាន​កម្លាំង​ទ័ព​នៅ​ភាគ​ខាង​ជើង ខាង​កើត និង​ខាង​ត្បូង។

លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​បដិសេធ​ចំពោះ​​ផែន​ការ​ឈ្លាន​ពាន​ណាមួយ ហើយ​រដ្ឋាភិបាល​ទី​ក្រុង​មូស្គូ​កំពុង​លើក​ឡើង​ពី​ការ​ឆ្លើយ​តប​របស់​លោក​ខាង​លិច​ថា​ជា​ភស្តុតាង​ដែល​រុស្ស៊ី​គឺ​ជា​គោល​ដៅនៃ​ការ​ឈ្លាន​ពាន​ ដែល​មិន​មែន​ជា​អ្នក​ញុះញុងទេ។

ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ដែល​កំពុង​ជំរុញ​ឲ្យ​រួម​ដៃ​គ្នា​ឆ្លង​ទ្វីប បាន​ហៅ​ទូរសព្ទ​វីដេអូ​រយៈ​ពេល​៨០​នាទី​ជា​មួយ​មេ​ដឹក​នៃអឺរ៉ុប​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ចន្ទ​ចេញ​ពី​បន្ទប់​សេតវិមាន​ដើម្បី​ពិភាក្សា​វិបត្តិ​​អ៊ុយក្រែន។

លោក បៃដិន ប្រាប់​អ្នក​កាសែត​ថា ៖«ខ្ញុំ​មាន​កិច្ច​ប្រជុំ​មួយ​ល្អ​ណាស់​ជា​មួយ​មេ​ដឹក​នាំ​អឺរ៉ុប ក្នុង​​នោះ​មាន​មេ​ដឹក​នាំ​អាល្លឺម៉ង់ បារាំង អ៉ីតាលី ចក្រភព​អង់គ្លេស និង​ប៉ូឡូញ​ជា​ដើម»។ លោកបញ្ជាក់​ថា មាន​ឯកភាព​គ្នា​ទាំង​ស្រុង។

សេចក្តី​ថ្លែង​ការណ៍សេតវិមាន​មួយ​បាន​និយាយ​ថា បណ្តា​មេ​ដឹក​នាំ​បាន​ពិភាក្សា​ពី​កិច្ច​ខិតខំ​ប្រឹង​រួម​គ្នា​​ដើម្បី​ទប់​ស្កាត់​ការ​ឈ្លាន​​ពាន​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន រាប់​ទាំង​ការ​ត្រៀម​ដាក់​ផល​វិបាល​​ដ៏​ធំធេង​ និង​តម្លៃ​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ​ទៅ​លើ​រុស្ស៊ី ​ដើម្បី​ជា​ចំណាត់​ការ ព្រម​ទាំង​ពង្រឹង​សន្តិសុខ​នៅ​ផ្នែក​ខាង​កើត​ណាតូ។

ស្វាគមន៍​ចំពោះ​ការ​ដាក់​ពង្រាយកម្លាំង​ទ័ព​ជា​ស៊េរី​​ដែល​ត្រូវ​បាន​ប្រកាស​​ដោយ​សមាជិក​សម្ព័ន្ធ​ភាព​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ថ្មី​ៗ​នេះ លោក Jens Stoltenberg អគ្គលេខាធិការ​អង្គការ​ណាតូ​បាន​និយាយ​​ថា ណាតូ​នឹង​ចាត់​វិធាន​ការ​ចាំ​បាច់​ទាំង​អស់។

លោក Stoltenberg បាន​និយាយ​ថា ៖«យើង​តែង​តែ​នឹង​​ឆ្លើយ​តប​ចំពោះ​ភាព​ទន់​ខ្សោយ​ណា​មួយ​នៃ​បរិយាកាស​សន្តិសុខ​របស់​យើង មាន​ដូច​ជា​ការ​ពង្រឹង​សមត្ថភាព​ការពារ​រួម​របស់​ពួក​យើង»។

លោក​បាន​បន្ត​ថា ការ​បង្កើន​វត្តមាន​កម្លាំង​ទ័ព​នៅ​តំបន់​ខាង​កើត​ណាតូ​អាច​រាប់​ទាំង​​ការ​ដាក់​ពង្រាយ​​​ក្រុម​សមរភូមិនៅភាគអាគ្នេយ៍នៃសម្ព័ន្ធភាព។

រហូត​ដល់​ពេល​នេះ ណាតូ​​មាន​កម្លាំង​ទ័ព​ប្រហែល​៤​០០០​នាក់​​​នៅ​ក្នុង​កង​វរសេនាតូច​ចម្រុះជាតិសាសន៍​នៅ​ក្នុងប្រទេសអេស្តូនី លីទុយអានី​ ឡាតវី​ និងប៉ូឡូញ​ ដែល​​មាន​​រថក្រោះ យន្តហោះ​ការពារដែនអាកាស និងអង្គភាពស៊ើបការណ៍ និងឃ្លាំមើល។

ណាតូ បាន​និយាយ​ថា ដាណឺម៉ាក អេស្ប៉ាញ បារាំង និង​ហុល្លង់ បាន​កំពុង​រៀប​ផែន​ការ ឬ​ពិចារណា​បញ្ជូន​កង​ទ័ព យន្តហោះ​ចម្បាំង នាវា​ចម្បាំង​ទៅ​កាន់​អឺរ៉ុប​ខាង​កើត។ អ៊ុយក្រែន​មាន​ព្រំ​ដែន​ជាប់​ជា​មួយ​ប្រទេស​របស់​អង្គការ​ណាតូ​៤​គឺ ប៉ូឡូញ ស្លូវ៉ាគី​ ហុងគ្រី​ និងរូម៉ានី៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រទេសជិតខាងកម្ពុជា សុទ្ធតែត្រូវវាយប្រហារធ្ងន់ដោយព្យុះ វីពផា ខណៈថៃ មានទាំងមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ចិនចាប់ផ្ដើមសាងសង់ទំបន់វារីអគ្គិសនីធំបំផុត​លើ​​លោក បង្កក្ដីបារម្ភពីប្រទេសក្រោមខ្សែទឹក

ព័ត៌មានជាតិ១៧ នាទីutes មុន

នៅ​​កណ្តាល​ទន្លេមេគង្គ​ កោះទ្រង់​ជា​កោះដំបូងគេក្នុង​ខេត្ត​ក្រចេះ មាន​អគ្គិសនី​ត​ពី​បណ្តាញ​ជាតិ​ប្រើប្រាស់​

ទាហានថៃជាន់មីន
អត្ថាធិប្បាយ១៧ នាទីutes មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

សេដ្ឋកិច្ច២០ នាទីutes មុន

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម