ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងអាមេរិក ជួបឧប្បត្តិហេតុក្នុង សមុទ្រចិនខាងត្បូង
កងទ័ពជើងទឹកអាមេរិកចំនួន៧នាក់បានរងរបួសកាលពីថ្ងៃចន្ទទី២៤ខែមករា នៅពេលយន្តហោះចម្បាំង F-35C ជួបឧប្បត្តិហេតុចុះចត នៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson ក្នុងសមុទ្រចិនខាងត្បូង។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងក្នុងអំឡុង ប្រតិបត្តិការហោះហើរជាប្រចាំ នៅក្នុងសមុទ្រចិនខាងត្បូង។

អាកាសយានិក បានរំដោះខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព ហើយត្រូវបានជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រយោធាអាមេរិក។ មានកងទ័ពជើងទឹកសរុប៧នាក់បានរងរបួស។
ក្នុងនោះ មានកងទ័ពជើងទឹក៣នាក់ត្រូវតម្រូវឲ្យមានការជម្លៀសទៅព្យាបាលក្នុងទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ហើយ៤នាក់ត្រូវបានព្យាបាលនៅលើនាវា។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់រងរបួសធ្ងន់ទេក្នុងហេតុការណ៍នេះ។

កងទ័ពជើងទឹកបាននិយាយថា មូលហេតុនៃឧប្បត្តិហេតុយន្តហោះផលិតដោយក្រុមហ៊ុន Lockheed Martin មួយនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។
គួរបញ្ជាក់ថា បើយោងតាមមន្ទីរបញ្ចកោណ, កងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកពីរក្រុម ដែលដឹកនាំដោយនាវា Carl Vinson និង USS Abraham Lincoln បានចាប់ផ្តើមប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យទី២៣ខែមករាមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


