ព័ត៌មានអន្ដរជាតិ
មនុស្សជាង៣០នាក់គ្មានសង្ឃឹមរស់ពីការលិចទូកនៅឆ្នេរហ្លរីដា
ឆ្មាំសមុទ្រអាមេរិកបានកំពុងរុករកមនុស្ស៣៩នាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនៅឆ្នេរសមុទ្ររដ្ឋហ្លរីដា។
នាព្រឹកថ្ងៃអង្គារ៍ មន្ត្រីបានបង្កើនការប្រឹងប្រែងរុករក បន្ទាប់ពីអ្នកនេសាទបានប្រទាស់ឃើញបុរសម្នាក់កំពុងតោងទូកដែលមានចម្ងាយ៧២គីឡូម៉ែត្រពីទីក្រុង Fort Pierce។
អ្នកនៅរស់បាននិយាយថា ក្រុមរបស់ខ្លួនបានចេញដំណើរពីទីក្រុង Bimini ប្រទេសបាហាម៉ា កាលពីយប់ថ្ងៃសៅរ៍ និងបានជួបនឹងអាកាសធាតុដ៏អាក្រក់។

មន្ត្រីអាមេរិកនិយាយថា ទូកប្រហែលជាផ្នែកមួយនៃការរត់ពន្ធមនុស្ស។ យោងតាមការឲ្យដឹងពីអ្នកនៅរស់ដែលមិនបញ្ចេញអត្តសញ្ញាណថា អ្នកដំណើរទាំងអស់គ្មាននរណាម្នាក់អាវសុវត្ថិភាពឡើយ។
ការរុករកកំពុងត្រូវបានដឹកនាំដោយអង្គភាពឆ្មាំសមុទ្រម៉ៃអាមីដោយបានប្រើនាវា និងយន្តហោះជាច្រើនគ្រឿង។
នៅរសៀលថ្ងៃអង្គារ៍ គ្មាននរណាម្នាក់ត្រូវបានរកឃើញទេ។ កោះម៉ៃអាមីគឺជាខណ្ឌភាគខាងលិចប្រទេសបាហាម៉ា និងមានចម្ងាយប្រហែលជា១២៨គីឡូម៉ែត្រពីទីក្រុងម៉ៃអាមី។
ក្រុមជួយសង្គ្រោះកំពុងរករកពីទីក្រុង Bimini ដល់ Fort Pierce ដែលជាតំបន់មានទទឹងប្រហែលជា២១៧គីឡូម៉ែត្រ។
កាលពីថ្ងៃសុក្រ ឆ្មាំសមុទ្របានរាយការណ៍ថា ពួកគេបានរកឃើញជនជាតិហៃទី៨៨នាក់ដែលទូករបស់ពួកគេផ្ទុកលើសចំណុះនៅភាគខាងលិចបាហាម៉ា។
«ច្រកសមុទ្រហ្លរីដា Windward និង Mona Passages ដែលទូកផ្ទុកលើសចំណុះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយប៉ះពាល់ដល់អាយុជីវិត»។ ឆ្មាំសមុទ្របាននិយាយក្នុងសេចក្តីថ្លែងការណ៍ និងបន្តថា ៖«ឆ្មាំសមុទ្រ និងទីភ្នាក់ងារជាដៃគូរបស់យើងបន្តទប់ស្កាត់ការធ្វើដំណើរទាំងនោះ។ អ្នកដែលធ្វើដំណើរត្រូវបានរារាំង និងចាប់បញ្ជូនទៅប្រទេសកំណើតវិញ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


