ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួនក្លាយពូជថ្មី ឆ្លងខ្លាំងជាងអូមីក្រុង ចូលដល់ ថៃ ហើយ (មានវីដេអូ)
ប្រទេសថៃ បានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទ BA.2 ចំនួន៩ករណី។
BA.2 គឺជាប្រភេទមេរោគក្លាយពូជដែលក្រុមអ្នកវិទ្យសាស្រ្តអះអាងថា ឆ្លងខ្លាំងជាង អូមីក្រុង ហើយកំពុងរីករាលដាលពាសពេញពិភពលោក ដោយប្រទេសយ៉ាងតិច៤០បានរាយការណ៍អំពីការឆ្លងដែលពាក់ព័ន្ធនឹងមេរោគក្លាយពូជប្រភេទថ្មីនេះ។
ការឆ្លងនៅក្នុងប្រទេសថៃ គឺមានទាំងជនជាតិថៃ និងអ្នកធ្វើដំណើរមកពីបរទេស ខណៈករណីទីមួយត្រូវបានរកឃើញកាលពីថ្ងៃទី២ខែមករា។
ទោះបីជាយ៉ាងណាក៏ដោយ មេរោគដែលលេចធ្លោនាពេលបច្ចុប្បន្នគឺវីរុសបំប្លែងខ្លួន អូមីក្រុង ប៉ុន្តែមេរោគបានប្រែប្រួលជាបន្តបន្ទាប់ និងផ្លាស់ប្តូរតាមពេលវេលា ដែលនេះមានន័យថា វាអាចពិបាកក្នុងការគ្រប់គ្រង។
វីរុសបំប្លែងខ្លួនអូមីក្រុងក្លាយពូជប្រភេទថ្មី BA.2 គឺត្រូវបានគេស្គាល់ថាជា “មេរោគអូមីក្រុងបំបាំងកាយ” ព្រោះវាមានសមត្ថភាព គេចផុតពីការធ្វើតេស្តទោះម៉ាស៊ីន PCR ក៏រកមើលមិនឃើញដែរ។
នេះជាក្តីព្រួយបារម្ភ ព្រោះការធ្វើតេស្ត PCR គឺសំខាន់ណាស់សម្រាប់ការរកឃើញមេរោគឲ្យកាន់តែច្បាស់។ ការស្រាវជ្រាវបន្ថែមទៅលើវីរុសក្លាយពូជប្រភេទនេះ កំពុងដំណើរការដើម្បីសាកល្បង និងកំណត់ថាតើវាជាមូលហេតុនៃក្តីព្រួយបារម្ភដែរឬក៏អត់។
ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា មេរោគនេះត្រូវបានចាត់ថ្នាក់ថាជា មេរោគបំប្លែងខ្លួនស្ថិតក្រោមការស៊ើបអង្កេត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ អូមីក្រុង ចេញពូជថ្មីទៀតហើយ មកលើកនេះ ចេះបំបាំងកាយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


