ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូបារម្ភវិបត្តិថាមពលនៅអឺរ៉ុប ដោយសាររុស្ស៊ីជាអ្នកផ្គត់ផ្គង់ធំ
ប្រមុខដឹកនាំសម្ព័ន្ធភាពអង្គការណាតូបាននិយាយកាលពីថ្ងៃអាទិត្យថា អឺរ៉ុបត្រូវធ្វើពិពិធកម្មចំពោះការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ដោយសារប្រទេសរុស្ស៊ីជាអ្នកផ្គត់ផ្គង់ឧស្ម័នធំបំផុតក្នុងទ្វីបនេះ។
រុស្ស៊ីបានដាក់ពង្រាយកម្លាំងទ័ពជាង១០ម៉ឺននាក់នៅព្រំដែនជិតអ៊ុយក្រែនដើម្បីទាមទារឲ្យសម្ព័ន្ធភាពលោកខាងលិចដកកម្លាំងទ័ព និងគ្រឿងសព្វាវុធចេញពីអឺរ៉ុបខាងកើត និងរារាំងអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ។

មន្ត្រីអាមេរិកនិយាយថា ការបង្កើនសមត្ថភាពរបស់រុស្ស៊ីទាំងកម្លាំងទ័ព គ្រឿងសព្វាវុធ និងបរិក្ខាពេទ្យអាចជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនៅព្រំដែនអ៊ុយក្រែន។ ទោះបីជាយ៉ាងណា រុស្ស៊ីបានបដិសេធពីផែនការវាយប្រហារណាមួយ។
សហភាពអឺរ៉ុបពឹងផ្អែកលើរុស្ស៊ីប្រហែលជាមួយភាគបីនៃការផ្គត់ផ្គង់ឧស្ម័នរបស់ខ្លួន ហើយប្រសិនបើមានការផ្ទុះអាវុធណាមួយកើតឡើងនោះអាចធ្វើឲ្យអឺរ៉ុបជួបវិបត្តិកង្វះថាមពល។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ៖«យើងព្រួយបារម្ភពីស្ថានភាពថាមពលនៅអឺរ៉ុប ពីព្រោះវាបង្ហាញពីភាពងាយរងគ្រោះនៃការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ឧស្ម័នតែមួយ និងថា នោះជាហេតុផលដែល សម្ព័ន្ធភាពណាតូ ឯកភាពគ្នាថា យើងត្រូវធ្វើការ និងផ្តោតលើការធ្វើពិពិធកម្មការផ្គត់ផ្គង់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


