ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ៦ ខែទៀត ដើម្បីរៀបចំ បោះឆ្នោតឆ្នាំក្រោយ (មានវីដេអូ)
យោធាមីយ៉ាន់ម៉ានិយាយថា ខ្លួនកំពុងបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ៦ ខែទៀត នៅថ្ងៃគម្រប់ខួប ១ ឆ្នាំនៃរដ្ឋប្រហារយោធា ។
យោធាបានប្រកាសពីការពន្យារវិធានការដែលបានផុតកំណត់កាលពីថ្ងៃចន្ទតាមរយៈទូរទស្សន៍រដ្ឋរបស់ប្រទេស ហើយវាកើតឡើង បន្ទាប់ពីរដ្ឋប្រហារដែលបានកើតឡើងកាលពីមួយឆ្នាំមុន ។
នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ អាជ្ញាធរនឹងអាចបន្តវិធានការបច្ចុប្បន្នសម្រាប់រយៈពេល ៦ ខែទៀត ដោយរក្សាប្រទេសឲ្យស្ថិតក្នុងស្ថានភាពអាសន្នរយៈពេលសរុប ២ ឆ្នាំ ។
ទន្ទឹមនោះ មន្ត្រីយោធាកំពុងរៀបចំផែនការបោះឆ្នោតសម្រាប់ខែសីហា ឆ្នាំ ២០២៣ ហើយការពន្យារពេលនេះផ្តល់ពេលវេលាដល់យោធាដើម្បីរៀបចំការបោះឆ្នោត និងស្វែងរកមធ្យោបាយដើម្បីពង្រឹងការកាន់កាប់អំណាចរបស់ខ្លួន ។
ស្របពេលជាមួយគ្នានេះ យោធាបាននិងកំពុងប្រឈមមុខនឹងការប្រឆាំងជាបន្តបន្ទាប់ ពីបាតុករប្រឆាំងរដ្ឋប្រហារ ។ នៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ មានការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានយោធា និងប៉ូលិស ដែលត្រូវបានរៀបចំឡើងដោយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។
ភាពតានតឹងរវាងយោធា និងប្រជាពលរដ្ឋកំពុងកើនឡើង ខណៈសកម្មជនគ្រោងនឹងធ្វើកូដកម្មស្ងាត់ៗដើម្បីប្រារព្ធខួបទី ១ នៃរដ្ឋប្រហារ ហើយយោធាបានអំពាវនាវឲ្យប្រជាពលរដ្ឋឈប់សម្រាកនៅផ្ទះ ខណៈអាជ្ញាធរកំពុងគំរាមចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកណាដែលចូលរួមការតវ៉ាបែបនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ខួប ១ ឆ្នាំនៃរដ្ឋប្រហារ មីយ៉ាន់ម៉ា ៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


