ព័ត៌មានអន្ដរជាតិ
“កូវីដ ២២” ជាឈ្មោះថ្មីរបស់វីរុសផ្លូវដង្ហើម NeoCoV បើឆ្លងដល់មនុស្ស (មានវីដេអូ)
អនុប្រធានគណៈកម្មការសុខភាពសាធារណៈថៃលោក Chalermchai Boonyaleephan បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកស្រាវជ្រាវចិននៅទីក្រុងអ៊ូហានបានដាក់ការប្រុងប្រយ័ត្នលើប្រភេទសត្វប្រចៀវដែលគេស្គាល់ថាជាវីរុសកូរ៉ូណាថ្មី និងអាចមានសក្តានុពលឆ្លងខ្លាំងជាងវីរុសកូវីដ ១៩ ចំនួន ៣ ដង ។

លោក Chalermchai បាននិយាយថា “ប្រសិនបើវីរុសមានការបម្រែបម្រួល និងឆ្លងទៅកាន់មនុស្ស វាអាចប្រែទៅជា “ជំងឺកូវីដ ២២” ហើយនៅទីបំផុតវាអាចគ្រប់គ្រងលើវីរុសផ្លូវដង្ហើម “MERS-CoV-2” ហើយវាអាចមានរោគសញ្ញាធ្ងន់ធ្ងរជាងកូវីដ ១៩ ដល់ទៅ ៣ ដង ជាមួយនឹងអត្រាមរណភាពខ្ពស់ជាង ៣០ ភាគរយ ។
បច្ចុប្បន្នវាត្រូវបានគេដាក់ឈ្មោះថា “NeoCoV” ហើយវាត្រូវបានគេកំណត់អត្តសញ្ញាណដំបូងក្នុងឆ្នាំ ២០១១ ប៉ុន្តែមិនត្រូវបានគេដឹងថាឆ្លងដល់មនុស្សនោះទេ ។

អ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគនេះគឺស្រដៀងនឹងជំងឺ MERS ឬរោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ាឆ្នាំ ២០១២ ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយជំងឺ MERS មានអត្រាមរណភាពប្រហែល ៣៤ ភាគរយ ។
ចំណែកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា NeoCoV ចាំបាច់ត្រូវសិក្សាបន្ថែមទៀតភ្លាមៗដើម្បីឲ្យដឹងច្បាស់លាស់ថា តើវានឹងឆ្លងដល់មនុស្សនាពេលអនាគតដែរឬទេ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


