ព័ត៌មានអន្ដរជាតិ
ពូទីន បិទភ្នែក ពេលអត្តពលិកអ៊ុយក្រែន ហែក្បួនមកដល់មុខ ក្នុងពិធីបើកអូឡាំពិក
លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញការព្រងើយកន្តើយដាក់អត្តពលិករបស់ប្រទេសអ៊ុយក្រែន ដោយគាត់ហាក់ដូចជាងងុយដេក នៅពេលពួកគេហែក្បួនមកដល់មុខ អំឡុងពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកាលពីយប់ថ្ងៃសុក្រទី៤ខែកុម្ភៈ។

វីដេអូក្នុងទូរទស្សន៍ បានបង្ហាញឲ្យឃើញប្រធានាធិបតីរុស្សីរូបនេះ អង្គុយចាប់ដៃខ្លួនឯងហើយបិទភ្នែកប៉ុន្មានវិនាទីនៅពេលអត្តពលិកអ៊ុយក្រែន ដើរក្បួនចូលកីឡដ្ឋាន Bird’s Nest។
រឿងនេះកើតឡើងចំពេលមានការភ័យខ្លាចថា រុស្ស៊ី អាចវាយប្រហារអ៊ុយក្រែន ហើយបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏អាក្រក់បំផុតជាមួយលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីក៏មានអត្តពលិកចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡានេះផងដែរ ប៉ុន្តែពួកគេត្រូវបានបង្ខំឲ្យប្រកួតប្រជែងក្នុងនាមជា “គណៈកម្មាធិការអូឡាំពិករុស្ស៊ី” ហើយមិនអាចប្រើទង់ជាតិរបស់ប្រទេសនៅលើឯកសណ្ឋានរបស់ពួកគេ ឬបន្លឺភ្លេងជាតិនៅពេលពួកគេឈ្នះបានឡើយ។
លោក ពូទីន ស្ថិតក្នុងចំណោមឥស្សរជនបរទេសមួយចំនួនតូចប៉ុណ្ណោះ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីមេដឹកនាំលោកខាងលិចភាគច្រើន បានធ្វើពហិការជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិន និងការបៀតបៀនជនមូស្លីម អ៊ុយហ្គ័រ នៅតំបន់ ស៊ីន ជាំង ភាគខាងកើត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


