ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីអ៊ុយក្រែន៖ យើងមិនខ្លាចនរណាទាំងអស់!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់ប្រជាជាតិថា ប្រទេសអ៊ុយក្រែន មិនខ្លាចនរណាឬអ្វីទាំងអស់។

លោកបាននិយាយក្នុងអំឡុងពេលវេលាដ៏វឹកវរ ដែលរុស្ស៊ីហាក់ដូចជាកំពុងរំកិលកាន់តែជិតទៅរកការវាយប្រហារ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ទទួលប្រកាសឯករាជ្យតំបន់ផ្តាច់ខ្លួននៅភាគខាងកើតប្រទេសអ៊ុយក្រែន ហើយបន្ទាប់មកបញ្ជាដាក់កងកម្លាំងចូលទៅទីនោះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកំណត់ពេលប្រជុំបន្ទាន់មួយ ហើយសហរដ្ឋអាមេរិកត្រៀមដាក់ទណ្ឌកម្ម។

កាលពីម្សិលមិញ លោក ពូទីន បានទទួលស្គាល់ឯករាជ្យនៃតំបន់កាន់កាប់ដោយក្រុមឧទ្ទាមចំនួនពីរគឺតំបន់ Donetsk និង Luhansk ក្នុងប្រទេសអ៊ុយក្រែន ដែលនេះនឹងបើកផ្លូវសម្រាប់ប្រតិបត្តិការមួយដើម្បីដាក់ពង្រាយកងកម្លាំង។
នៅក្នុងអនុក្រឹត្យផ្លូវការចំនួនពីរ លោក ពូទីន បានណែនាំឲ្យក្រសួងការពារជាតិ ទទួលការងាររក្សាសន្តិភាព នៅក្នុងតំបន់ Donetsk និង Luhansk។ នៅក្នុងអនុក្រឹត្យដដែលនោះ លោក ពូទីន ក៏បានបញ្ជាឲ្យក្រសួងការបរទេសបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋទាំង២ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ពូទីន ទទួលស្គាល់ឯករាជ្យតំបន់ចំនួន២ ក្នុងប្រទេសអ៊ុយក្រែន ពេលនេះបញ្ជាឲ្យដាក់ទ័ពចូលទៅហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


