ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កម្ទេចសព្វាវុធយោធា អ៊ុយក្រែន រាប់សិបគ្រឿង ក្នុងសង្គ្រាម ២ ថ្ងៃមកនេះ
ក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា រថយន្តយោធាអ៊ុយក្រែនចំនួន ៤១ គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធ ១៨ គ្រឿង ប្រព័ន្ធរ៉ុកកែត ៧ គ្រឿង និងទូកប្រយុទ្ធចំនួន ៥ គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី ។

អ្នកនាំពាក្យយោធារុស្ស៊ីលោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយនៅថ្ងៃសុក្រនេះថា ទាហានឆ័ត្រយោងរុស្ស៊ីក៏បានកាន់កាប់តំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ដែលមានទីតាំងប្រហែល ១០០ គីឡូម៉ែត្រពីរដ្ឋធានី គៀវ របស់អ៊ុយក្រែន។
ក្រសួងការពារជាតិក៏បានរាយការណ៍ផងដែរថា កងពលតូចទី ៣៦ នៃកងកម្លាំងអ៊ុយក្រែន រួមជាមួយទាហាន ៨២ នាក់នៅលើកោះពស់ក្នុងសមុទ្រខ្មៅបានលើកទង់ ស ចុះចាញ់ ខណៈឆ្មាំព្រំដែន ១៣ នាក់លើកោះនេះត្រូវបានសម្លាប់ និង ១៣៧ នាក់បានស្លាប់នៅទូទាំងប្រទេស ។

ដំណឹងនេះកើតមានឡើង ចំពេលមានប្រតិបត្តិការពិសេសមួយដែលត្រូវបានបញ្ជាដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រមុខរដ្ឋរុស្ស៊ីរូបនេះបាននិយាយថា លោកបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានប្រកាសឯករាជ្យរបស់ពួកគេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ បានស្នើសុំជំនួយពីទីក្រុងមូស្គូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះ រុស្ស៊ី នៅទីក្រុងគៀវ ឆេះលើអគារ ផ្ទះល្វែង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


