ព័ត៌មានអន្ដរជាតិ
ពូទីន ជំរុញឲ្យកងទ័ពអ៊ុយក្រែន ផ្តួលរំលំរដ្ឋាភិបាលរបស់ពួកគេ ហើយមកចរចាជាមួយ រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជំរុញឲ្យកងទ័ពអ៊ុយក្រែន ផ្តួលរំលំរដ្ឋាភិបាលរបស់ពួកគេ ហើយចាប់ផ្តើមចរចាជាមួយវិមានក្រឹមឡាំង។

លោកបាននិយាយថា “វាហាក់ដូចជាមានភាពងាយស្រួលជាងសម្រាប់ពួកយើង ក្នុងការទាក់ទងជាមួយអ្នក ជាជាងជាមួយនឹងក្រុមជើងកាងញៀនថ្នាំ និងក្រុមគាំទ្រលទ្ធិណាហ្ស៊ី”។
លោកបាននិយាយបែបនេះ បន្ទាប់ពីមានព័ត៌មានថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដែលដឹកទាហានឆ័ត្រយោងចំនួន ១៥០នាក់នៅជាយក្រុង គៀវ។

យោធាអ៊ុយក្រែននិយាយថា យន្តហោះមួយគ្រឿងនេះបានធ្លាក់នៅជិតតំបន់ Vasylkiv ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង គៀវ។
ជោគវាសនារបស់អ្នកនៅលើយន្តហោះ មិនត្រូវបានគេដឹងទេ។ យន្តហោះនេះ គឺជាយន្តហោះដឹកជញ្ជូនយោធាចម្ងាយមធ្យម ដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៧៤ ហើយអាចផ្ទុកទាហានដែលមានបំពាក់ពេញលេញពី ១៥០ ទៅ ២២៥ នាក់។ យន្តហោះត្រូវបានប្រើដើម្បីទម្លាក់ទាហានឆ័ត្រយោងទៅក្នុងសមរភូមិ និងផ្គត់ផ្គង់អាវុធ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកទាហានឆ័ត្រយោង ១៥០នាក់ ចូលវាយលុកទីក្រុង គៀវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


