ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកទាហានឆ័ត្រយោង ១៥០នាក់ ចូលវាយលុកទីក្រុង គៀវ
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីយប់ថ្ងៃសុក្រទី២៥ខែកុម្ភៈថា ពួកគេបានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដែលដឹកទាហានឆ័ត្រយោងចំនួន ១៥០នាក់នៅជាយក្រុង គៀវ។
យោធាអ៊ុយក្រែននិយាយថា យន្តហោះមួយគ្រឿងនេះបានធ្លាក់នៅជិតតំបន់ Vasylkiv ដែលមានចម្ងាយជាង ៣០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង គៀវ។

ជោគវាសនារបស់អ្នកនៅលើយន្តហោះ មិនត្រូវបានគេដឹងទេ។ យន្តហោះនេះ គឺជាយន្តហោះដឹកជញ្ជូនយោធាចម្ងាយមធ្យម ដាក់ឲ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ១៩៧៤ ហើយអាចផ្ទុកទាហានដែលមានបំពាក់ពេញលេញពី ១៥០ ទៅ ២២៥ នាក់។ យន្តហោះត្រូវបានប្រើដើម្បីទម្លាក់ទាហានឆ័ត្រយោងទៅក្នុងសមរភូមិ និងផ្គត់ផ្គង់អាវុធ។
ដំណឹងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា រុស្ស៊ីមានបំណងចូលកាន់កាប់ទីក្រុង គៀវ នៅពេលយប់។

ជាមួយនឹងកងទ័ព ៩០០ ០០០នាក់, រុស្ស៊ីជាប្រទេសមានយោធាធំជាងគេលំដាប់ទី៤នៅលើពិភពលោក ហើយក្នុងរយៈពេលជាងមួយទសវត្សរ៍នៃកំណែទម្រង់ និងលទ្ធកម្ម បានធ្វើឲ្យរុស្ស៊ីក្លាយជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតមួយ។
ដោយឡែក អ៊ុយក្រែនមានកងទ័ពត្រឹមតែ ៣៦១ ០០០នាក់ប៉ុណ្ណោះ ថ្វីបើលោក Zelensky បានចេញបញ្ជាឲ្យកែនទ័ព និងហាមឃាត់បុរសអាយុពី១៨ ដល់ ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេស ដើម្បីត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ព្រមានប្រទេស២ទៀត ឲ្យប្រយ័ត្នខ្លួន កុំចង់ចូល ណាតូ ឲ្យសោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


