ព័ត៌មានអន្ដរជាតិ
បេសកជន រុស្ស៊ី ប្រចាំ UN ថា ដល់ពេលដែល អាមេរិក ដកអាវុធនុយក្លេអ៊ែរ ពីអឺរ៉ុបហើយ (មានវីដេអូ)
តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវលោក Gennady Gatilov បាននិយាយកាលពីថ្ងៃអង្គារថា “ដល់ពេលដែលអាមេរិកត្រូវដកអាវុធនុយក្លេអ៊ែរចេញពីអឺរ៉ុបខាងលិច និងខាងកើតហើយ” ។
លោក Gatilov បានប្រាប់ទូរទស្សន៍លីបង់ Al-Mayadeen ថា “មូលដ្ឋានទ័ពអាមេរិកបង្កការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី ហើយទីក្រុងមូស្គូបានទាមទារជាយូរមកហើយឲ្យក្រុងវ៉ាស៊ីនតោនដកអាវុធទាំងនេះចេញពីព្រំដែនរុស្ស៊ី” ។
លើសពីនេះអ្នកការទូតរុស្ស៊ីបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកនឹងមិនអាចដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទេ ។ លោកក៏បានបញ្ជាក់ផងដែរថា ទីក្រុងមូស្គូមិនមានជំនឿថា កិច្ចសន្ទនានឹងនាំមកនូវលទ្ធផលដែលចង់បានរវាងមន្ត្រីអ៊ុយក្រែន និងរុស្ស៊ីនោះទេ ។
លោក Gatilov បានប្រាប់ទូរទស្សន៍លីបង់ Al-Mayadeen ថា “ទំនាក់ទំនងបានចាប់ផ្តើមរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ី ហើយយើងសង្ឃឹមថា ទំនាក់ទំនងទាំងនេះនឹងបន្តនាពេលអនាគតដ៏ខ្លីបំផុត ហើយនឹងបម្រើជាការចាប់ផ្តើមនៃដំណោះស្រាយនយោបាយ” ។
លោក Gatilov បន្ថែមថា “យើងគាំទ្រមធ្យោបាយការទូត ប៉ុន្តែការទូតនេះត្រូវតែគោរពនូវតួនាទីរបស់ប្រទេសទាំងអស់ ហើយគួរតែត្រូវបានអនុវត្តដោយឈរលើមូលដ្ឋាននៃសមភាព ខណៈយើងមិនឃើញគោលបំណងរបស់អ៊ុយក្រែនក្នុងការព្យាយាមស្វែងរកដំណោះស្រាយស្របច្បាប់ និងមានតុល្យភាពចំពោះបញ្ហានេះឡើយ” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


