ព័ត៌មានអន្ដរជាតិ
ប្រជាធិបតី អ៊ុយក្រែន និយាយថា កងទ័ព រុស្សី ជិត ៦,០០០ នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល ៦ ថ្ងៃ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃនេះថា ទាហានរុស្ស៊ីជិត ៦,០០០នាក់ នាក់ត្រូវបានសម្លាប់ នៅក្នុងរយៈពេល៦ថ្ងៃដំបូងនៃសង្រ្គាម ខណៈសង្រ្គាមនេះ បានឈានចូលដល់ថ្ងៃទី ៧ ហើយ។

មេដឹកនាំអ៊ុយក្រែននិយាយ រុស្ស៊ីមិនអាចឈ្នះសង្គ្រាមនេះ ដោយការទម្លាក់គ្រាប់បែក ការវាយប្រហារ និងគ្រាប់រ៉ុកកែត ដែលបានធ្លាក់លើទីក្រុងអ៊ុយក្រែន ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ។
លោកក៏បានអះអាងដែរថា ទីក្រុងមូស្គូ មានបំណងចង់លុបប្រវត្តិសាស្រ្តរបស់យើង បន្ទាប់ពីបូជនីយដ្ឋាន Holocaust ក្នុងទីក្រុង Kyiv ត្រូវបានវាយប្រហារដោយមីស៊ីលរុស្ស៊ី កាលពីថ្ងៃអង្គារ។
លោក Zelenskyy ក៏បានបន្ថែមទៀតថា “សម្រាប់មនុស្សធម្មតា ដែលដឹងពីប្រវត្តិសាស្រ្តរបស់យើង ប្រវត្តិសាស្រ្តពិភពលោក Babyn Yar គឺជាផ្នែកពិសេសនៃទីក្រុង Kyiv ផ្នែកពិសេសនៃទ្វីបអឺរ៉ុប ជាកន្លែងសម្រាប់ការអធិស្ឋាន កន្លែងចងចាំមនុស្ស ១០០,០០០នាក់ ដែលត្រូវបានសម្លាប់ដោយពួកណាស៊ី។

យ៉ាងណាមិញ ភាគគីខាងរុស្ស៊ី មិនទាន់បញ្ជាក់ពីការខាតបង់ដ៏ធ្ងន់នេះនៅឡើយទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់បុរសខ្លាំង អ៊ុយក្រែន ពាក់មួក និងអាវសាមញ្ញ អង្គុយចរចាជាមួយ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


