ព័ត៌មានអន្ដរជាតិ
ជនជាតិថៃមួយក្រុម ចុះឈ្មោះ ទៅប្រយុទ្ធនៅ អ៊ុយក្រែន (មានវីដេអូ)
អតីតទាហានទ័ពអាកាសថៃ ប្រែក្លាយជាសកម្មជននយោបាយឈ្មោះ Chanaphong “Ball” Phongpai គឺជាម្នាក់ក្នុងចំណោមជនជាតិថៃ ដែលបានចុះឈ្មោះដើម្បីទៅប្រយុទ្ធនៅប្រទេស អ៊ុយក្រែន។

Chanaphong អាយុ២៨ឆ្នាំបាននិយាយថា គាត់តូចចិត្តជំនួសប្រជាជនអ៊ុយក្រែន ជាពិសេសបន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហាររបស់រុស្ស៊ី លើជនស៊ីវិល។
Chanaphong បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា “ខ្ញុំបានចូលរួមក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់ខ្ញុំ និងការប្រឆាំងចំពោះការសង្កត់សង្កិន”។

គាត់និយាយថា “ប្រជាជនអ៊ុយក្រែនក៏កំពុងប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យដែរ ហើយឥឡូវនេះ ត្រូវបានលុកលុយដោយមហាអំណាច និង ជនផ្តាច់ការ ដូច្នេះខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំអាចធ្វើអ្វីបានដើម្បីពួកគេ”។
Chanaphong និងមិត្តភក្តិប្រាំនាក់បានទៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងបាងកកកាលពីថ្ងៃពុធ ហើយបានជួបជាមួយបុគ្គលិកនៅទីនោះ បន្ទាប់ពីចុះឈ្មោះនៅលើគេហទំព័រប្រមូលព័ត៌មានអំពីការកែនទ័ព។

ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះនៅសប្តាហ៍នេះ ក្រុមអនឡាញជាភាសាថៃ បានប្រមូលឈ្មោះមនុស្សបានជាង២ ០០០នាក់ ដែលចាប់អារម្មណ៍ទៅប្រទេសអ៊ុយក្រែនដោយស្ម័គ្រចិត្តដើម្បីប្រយុទ្ធ។
យ៉ាងណាក្តី ស្ថានទូតអ៊ុយក្រែននៅទីក្រុងបាងកក មិនបានឆ្លើយតបទៅនឹងសំណើសុំព័ត៌មានលម្អិតពី រ៉យទ័រ ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ធ្លាយព័ត៌មាន៖ រុស្ស៊ី ត្រូវរង់ចាំដល់ចប់អូឡាំពិក ទើបវាយលុកអ៊ុយក្រែន ព្រោះខ្លាច ចិន ខឹង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


