ព័ត៌មានអន្ដរជាតិ
ទាហានរុស្ស៊ី ដើរកាន់គ្រាប់បែកចូលហ្វូងមនុស្ស គម្រាមឲ្យប្រជាជនអ៊ុយក្រែន ចុះចាញ់
នេះជាវីដេអូគួឲ្យភ័យខ្លាច ដែលបង្ហាញទាហានរុស្ស៊ីម្នាក់ កាន់គ្រាប់បែកដៃចំនួនពីរគ្រាប់លើកឡើងលើ ខណៈពេលគាត់ ដើរក្នុងចំណោមជនជាតិអ៊ុយក្រែន ដោយគម្រាមឲ្យពួកគេចុះចាញ់នៅទីក្រុង Konotop។

ក្នុងវីដេអូនោះ គេបានឮប្រជាជនអ៊ុយក្រែនដែលមានកំហឹង នាំគ្នាស្រែកឲ្យថា “ពិតជាគួរឲ្យអាម៉ាស់ណាស់”។ អ្នកខ្លះបានប្រាប់បុរសមកពីទីក្រុងមូស្គូរូបនេះថា កុំដើរកាន់គ្រាប់បែកអ៊ីចឹង ខណៈអ្នកផ្សេងទៀតបែរជាលេងសើចជាមួយទាហាន ភ្លេចអំពីគ្រោះថ្នាក់នៃគ្រាប់បែកទៅវិញ។
ទាហានរូបនេះស្ថិតក្នុងទីក្រុង នៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសអ៊ុយក្រែន ដើម្បីចរចាឲ្យប្រជាជនអ៊ុយក្រែនចុះចាញ់ បន្ទាប់ពីឡោមព័ទ្ធទីក្រុង។

គាត់ត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយអភិបាលក្រុង Konotop លោក Artem Semenikhin ហើយបានដាក់ឱសានវាទឲ្យចុះចាញ់ បើមិនដូច្នោះទេ ត្រូវប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា រឿងនេះកើតឡើង នៅពេលកងកម្លាំងរុស្ស៊ីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានដណ្តើមយកទីក្រុងសំខាន់ដំបូងបង្អស់គឺ Kherson ដែលជាទីក្រុងមានប្រជាជន ៣០០ ០០០នាក់ នៅលើសមុទ្រខ្មៅ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទាហានរុស្ស៊ី កំពុងឆ្ពោះទៅ រោងចក្រថាមពលនុយក្លេអ៊ែរ ធំបំផុតរបស់អឺរ៉ុប
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


