ព័ត៌មានអន្ដរជាតិ
លោក Putin ប្រាប់អ្នកការពារទីក្រុង Mariupol ឲ្យឈប់តស៊ូ និងទម្លាក់អាវុធចុះ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅក្នុងការហៅទូរសព្ទកាលពីថ្ងៃអង្គារទី២៩ខែមីនា ជាមួយសមភាគីបារាំងលោក Emmanuel Macron ថា ប្រទេសរុស្ស៊ីទទូចឲ្យ ក្រុមសកម្មប្រយុទ្ធ ត្រូវតែដាក់អាវុធចុះនៅក្នុងទីក្រុង Mariupol ដែលកំពុងមានការប្រយុទ្ធគ្នា។

យោងតាមការបង្ហោះ Telegram របស់ក្រសួងការបរទេសរុស្ស៊ី, មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីការវិវត្តន៍បច្ចុប្បន្ន នៅក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌។
ទាក់ទងនឹងទីក្រុង Mariupol, លោក Putin បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដ៏លំបាក ក្រុមសកម្មប្រយុទ្ធជាតិនិយមអ៊ុយក្រែន ត្រូវតែបញ្ឈប់ការតស៊ូ និងដាក់អាវុធរបស់ពួកគេចុះ។

ស្របពេលជាមួយគ្នានោះ មន្ត្រីម្នាក់មកពីការិយាល័យប្រធានាធិបតីបារាំងបាននិយាយថា លោក Macron បានលើកឡើងពីប្រធានបទ នៃការអនុវត្តបេសកកម្មមនុស្សធម៌នៅទីក្រុង Mariupol ប៉ុន្តែលក្ខខណ្ឌមិនទាន់ដាក់សម្រាប់ពេលនេះទេ។
លើសពីនេះទៀត មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការទូទាត់ប្រាក់ រូប សម្រាប់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីដល់សហភាពអឺរ៉ុប៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចោទថា សង្គ្រាមកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារលោកខាងលិច ផ្តល់អាវុធឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


