ព័ត៌មានអន្ដរជាតិ
ពូទីន បញ្ជូនក្រុមយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ទៅព្រំដែន អ៊ុយក្រែន ហើយ (មានវីដេអូ)
លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ ទៅកាន់ផ្ទៃមេឃប្រទេសរុស្ស៊ីភាគខាងលិច ចំពេលមានសម្ពាធយ៉ាងខ្លាំងលើវិមានក្រឹមឡាំង ជុំវិញការលិចនាវា Moskva ដ៏មហន្តរាយនៅក្នុងសមុទ្រខ្មៅកាលពីសប្តាហ៍មុន។

វីដេអូពីថ្ងៃអាទិត្យ និងថ្ងៃសៅរ៍ បានថតជាប់យន្តហោះចំនួន៤គ្រឿង ដែលប្រើសម្រាប់ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើតំបន់ Kaluga ចន្លោះទីក្រុងមូស្គូ និងព្រំដែនអ៊ុយក្រែន។
យន្តហោះទាំងនោះត្រូវបានគេជឿថាជាយន្តហោះធុន Tu-95 របស់រុស្សី ឬគេស្គាល់ថា “ខ្លាឃ្មុំ” ហើយកំពុងហោះហើរក្នុងរយៈចម្ងាយវាយប្រហារពីអ៊ុយក្រែន។

យ៉ាងណាក្តី ក្រសួងការពារជាតិនៅទីក្រុងមូស្គូ មិនបានប្រកាសភ្លាមៗអំពីគោលបំណងនៃបេសកកម្មនោះទេ។
យន្តហោះ Tu-95 ត្រូវបានគេប្រើប្រាស់ជាច្រើនដងមកហើយ ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនប្រើអាវុធនុយក្លេអ៊ែរទេ ជំនួសវិញដោយប្រើមីស៊ីល Kh-55 និង Kh-101។

Tu-95 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រើស្លាបចក្រតែមួយប្រភេទគត់ ដែលនៅតែត្រូវបានគេប្រើប្រាស់ក្នុងប្រតិបត្តិការនាពេលសព្វថ្ងៃ ហើយយន្តហោះនេះ បានហោះហើរជាលើកដំបូងកាលពី៧០ឆ្នាំមុន។
គួររម្លឹកថា កាលពីខែកុម្ភៈ លោក ពូទីន បានបញ្ជាឲ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី ស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ ហើយបានគំរាមកំហែងសម្ព័ន្ធមិត្តណាតូជាមួយនឹងផលវិបាកធំជាងពេលណាណាទាំងអស់ ដែលពួកគេជួបប្រទះក្នុងប្រវត្តិសាស្ត្រ ប្រសិនបើពួកគេធ្វើអន្តរាគមន៍ក្នុងជម្លោះអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន៖ ទណ្ឌកម្មដែលលោកខាងលិចដាក់លើ រុស្ស៊ី គឺជា “ការស៊ុតបាល់ចូលទីខ្លួនឯង”
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


