ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងបញ្ចប់ប្រតិបត្តិការនៅអ៊ុយក្រែន ក្រោមលក្ខខណ្ឌមួយ
លោក Alexey Polishchuk មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass ថា ប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នឹងបញ្ចប់នៅពេលអង្គការណាតូ ឈប់ប្រើប្រាស់ទឹកដីអ៊ុយក្រែនដើម្បីគំរាមកំហែងដល់ប្រទេសរុស្ស៊ី។

លោក Polischuk បន្តថា ប្រតិបត្តិការយោធាពិសេសនឹងបញ្ចប់ នៅពេលដែលភារកិច្ចរបស់ខ្លួនបានសម្រេច។ ក្នុងចំណោមភារកិច្ចទាំងនោះ មានដូចជាការការពារប្រជាជនក្នុងទីក្រុង Donbas ដោយសន្តិវិធី, ភាពគ្មានយោធា និងលុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាការលុបបំបាត់ការគំរាមកំហែងដល់ប្រទេសរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែនដោយអង្គការណាតូផងដែរ។
យ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀប ដែលណាតូកំពុងគំរាមកំហែងរុស្ស៊ីពីទឹកដីអ៊ុយក្រែននោះទេ។

អ្នកការទូតដដែលបានបន្ថែមថា ប្រតិបត្តិការនេះគឺដំណើរការដូចដែលបានគ្រោងទុក ហើយថា គោលដៅទាំងអស់របស់ខ្លួននឹងទទួលបានជោគជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ស៊ី ជីនពីង បញ្ជាក់ជាថ្មី អំពី ការប្រឆាំងចំពោះ ទណ្ឌកម្ម លើ រុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


