ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុប១០ព្រមទូទាត់ប្រាក់រូបិ៍លជាមួយរុស្ស៊ី តែមិនហ៊ាននិយាយសាធារណៈ
នៅពេលមេដឹកនាំប្រទេសអឺរ៉ុបជាច្រើនបានអះអាងជាសាធារណៈថា ពួកគាត់នឹងមិនទិញឧស្ម័នពីរុស្ស៊ីដោយការទូទាត់ជាប្រាក់រូបិ៍លតាមផែនការរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីនឡើយ ប៉ុន្តែមានប្រទេសនៅអឺរ៉ុបចំនួន១០ហើយបានយល់ព្រមទិញតាមផែនការរបស់មេដឹកនាំរុស្ស៊ី។ នេះបើតាមការឲ្យដឹងពីមន្ត្រីរបស់ប្រទេសហុងគ្រី លោក Gergely Gulyas បាននិយាយកាលពីថ្ងៃអាទិត្យ។
លោក Gulyas បាននិយាយថា ប្រទេសហុងគ្រីបានបើកគណនីអឺរ៉ុបជាមួយធនាគារ Gazprombank របស់រុស្ស៊ីរួចហើយ ដែលបន្ទាប់មកអាចបំប្លែងការទូទាត់ជាប្រាក់រូបិ៍ល មុនពេលមុនពេលផ្ទេរប្រាក់ទៅអ្នកផ្គត់ផ្គង់នៅប្រទេសរុស្ស៊ី។ ប្រព័ន្ធនេះនឹងអនុញ្ញាតអ្នកទិញនៅអឺរ៉ុបដោះស្រាយជាមួយផែនការរបស់លោកប្រធានាធិបតី ពូទីន ដែលបានសម្រេចកាលពីខែមីនា ចំពោះប្រទេសសណាដែលចាត់ទុកជាអមិត្តត្រូវតែបង់ប្រាក់ជារូបិយប័ណ្ណជាតិរុស្ស៊ី សម្រាប់ការទិញឧស្ម័នរបស់ខ្លួន។

«មានប្រទេស៩ផ្សេងទៀតកំពុងប្រើគម្រោងទូទាត់ដូចគ្នា ប៉ុន្តែថ្ងៃនេះ និយាយពីគំនិតជាអឺរ៉ុបល្អ ក៏មានន័យថា មេដឹកនាំប្រទេសអឺរ៉ុបទាំងនោះមិនហ៊ាននិយាយចេញជាអន្តរជាតិ ឬដល់ប្រជាជនរបស់ខ្លួនឡើយ ខណៈប្រទេស៩មិននិយាយថា ពួកគេកំពុងធ្វើរឿងដូចគ្នានោះដែរ»។ លោក Gulyas ប្រធានបុគ្គលិករបស់នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បាននិយាយ។
លោកបន្តថា ៖«មិនគួរមានការងឿឆ្ងល់ក្នុងចិត្តរបស់នរណាម្នាក់ទេថា ប្រទេសកំពុងនាំចូលសម្ភារពីរុស្ស៊ី មែនទែនទៅក៏ប្រើយន្តការដូចគ្នានេះដែរដើម្បីធ្វើការទូទាត់ប្រាក់»។
វាមិនច្បាស់ទេថា តើប្រទេសអឺរ៉ុបណាខ្លះដែលលោក Guylas សំដៅទៅលើ។ ក្រុមហ៊ុនឧស្ម័នយក្សរបស់រុស្ស៊ីគឺ Gazprom បានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅប្រេទេសប៉ូឡូញ និងប៊ុលហ្គារី បន្ទាប់ពីប្រទេសទាំងពីរបានបដិសេធទូទាត់ជាប្រាក់រូបិ៍ល ប៉ុន្តែតាមការផ្សាយរបស់ Bloomberg កាលពីសប្តាហ៍មុនគឺដូចនឹងអ្វីដែលលោក Gulyas បាននិយាយគឺថា សមាជិកសហភាពអឺរ៉ុបចំនួន១០ហើយបានបើកគណនីជាមួយ Gazprombank ហើយមាន៤បានទូទាត់ជាប្រាក់រូបិ៍លដល់រុស្ស៊ីរួចហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


