ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង បញ្ជាក់ច្បាស់ៗ រឿងដែលថា រុស្ស៊ីនឹងប្រកាសសង្គ្រាមលើ អ៊ុយក្រែន នៅទិវាជ័យជម្នះ
វិមានក្រឹមឡាំង បានច្រានចោលការរំពឹងទុកដែលថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងប្រកាសសង្គ្រាមលើអ៊ុយក្រែន និងធ្វើយោធូបនីយកម្មទូទាំងប្រទេស នៅពេលរុស្ស៊ី ប្រារព្ធពិធីរម្លឹកដល់ជ័យជម្នះរបស់សហភាពសូវៀត ក្នុងសង្គ្រាមលោកលើកទីពីរ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការរំពឹងទុកនោះថា មិនសមហេតុសមផល ហើយនិយាយថា គ្មានរឿងបែបនោះកើតឡើងទេ។
គួរបញ្ជាក់ថា ទិវាជ័យជម្នះ ដែលជាថ្ងៃឈប់សម្រាកសាធារណៈធំបំផុតរបស់ប្រទេសរុស្ស៊ី ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៩ ខែឧសភា។ សង្គ្រាមលោកលើកទី ២ បានធ្វើឲ្យប្រជាជនសូវៀតជាង ២០ លាននាក់ បាត់បង់ជីវិត។

តាមទម្លាប់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងត្រូវថ្លែងសុន្ទរកថានៅថ្ងៃទី ៩ ឧសភា ហើយត្រួតពិនិត្យក្បួនដង្ហែយោធានៅលើទីលានក្រហមនៃទីក្រុងមូស្គូ។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយលុកអ៊ុយក្រែនត្រូវបានរុស្ស៊ីហៅថាជា “ប្រតិបត្តិការយោធាពិសេស” មិនមែនសង្រ្គាមទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Johnson ប្រាប់ថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមជាមួយ រុស្ស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


