ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានក្តែងៗ បាញ់កម្ទេចក្បួនដឹកអាវុធរបស់ ណាតូ ទៅឲ្យ អ៊ុយក្រែន
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ទើបតែបានចេញការព្រមានខ្លាំងៗចំពោះអង្គការណាតូ ប្រឆាំងនឹងការបញ្ជូនជំនួយយោធាទៅកាន់ប្រទេស អ៊ុយក្រែន។

បើតាមការដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី លោកនិយាយថា “យើងនឹងចាត់ទុកមធ្យោបាយដឹកជញ្ជូនរបស់ណាតូ ដែលផ្ទុកអាវុធ ឬឧបករណ៍សម្រាប់យោធាអ៊ុយក្រែន ជាគោលដៅស្របច្បាប់សម្រាប់ការបាញ់កម្ទេច”។
ស្របពេលជាមួយគ្នានោះដែរ លោកបានចោទអង្គការណាតូ និងសម្ព័ន្ធមិត្ត ថាបានបន្តផ្គត់ផ្គង់អាវុធដ៏ច្រើនដល់ អ៊ុយក្រែន។

សហរដ្ឋអាមេរិក និងរដ្ឋលោកខាងលិចផ្សេងទៀត បាននិងកំពុងផ្តល់អាវុធដល់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
នៅក្នុងការផ្តល់ជូនចុងក្រោយបំផុតមួយ ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី០៣ខែឧសភា បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ចំនួន៣០០លានផោន (៣៧៦លានដុល្លារ) ដោយក្នុងនោះរួមមានទាំងឧបករណ៍សម្រាប់សង្គ្រាមអេឡិចត្រូនិច ប្រព័ន្ធរ៉ាដា ប្រព័ន្ធរារាំង GPS និងឧបករណ៍មើលពេលយប់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្សី បញ្ចេញវីដេអូ យន្តហោះ Sukhoi Su-24M ទម្លាក់គ្រាប់បែកលើ កងកម្លាំងអ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


