ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសជ័យជម្នះទាំងស្រុង នៅរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol
រុស្ស៊ី បានប្រកាសជ័យជម្នះក្នុងសមរភូមិរយៈពេលច្រើនខែ ដើម្បីដណ្តើមយកក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន។

មន្ត្រីក្រុងមូស្គូនិយាយថា អ្នកប្រយុទ្ធចុងក្រោយដែលការពាររោងចក្រដែក Azovstal ពេលនេះបានចុះចាញ់ហើយ។
អស់រយៈពេលជាច្រើនខែមកនេះ ទាហានត្រូវបានបង្ខាំងនៅទីនោះ ដោយរារាំងរុស្ស៊ីមិនឲ្យដាក់ការគ្រប់គ្រងទាំងស្រុងលើទីក្រុង Mariupol។

ការជម្លៀសកាលពីថ្ងៃសុក្រទី២០ខែឧសភា គឺកត់សម្គាល់ជាការបញ្ចប់នៃការឡោមព័ទ្ធដ៏បំផ្លិចបំផ្លាញបំផុតនៃសង្រ្គាម ដោយបច្ចុប្បន្ន ទីក្រុង Mariupol ត្រូវខ្ទេចខ្ទីទាំងស្រុង។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ទីក្រុង និងរោងចក្រដែកឥឡូវនេះ ត្រូវបានរំដោះទាំងស្រុងហើយ បន្ទាប់ពីទាហានអ៊ុយក្រែនចំនួន ៥៣១ នាក់បានចាកចេញពីទីតាំងនោះ។
គួរបញ្ជាក់ថា អស់រយៈពេលជាច្រើនសប្តាហ៍ រោងចក្រដែក Azovstal ត្រូវបានឡោមព័ទ្ធទាំងស្រុង។

កងកម្លាំងរុស្ស៊ីបានរារាំងជំនួយមនុស្សធម៌ទាំងអស់មិនឲ្យចូល ដោយទម្លាក់គ្រាប់បែក និងទាមទារឲ្យអ្នកការពារនៅសេសសល់ ទម្លាក់អាវុធចុះ។
ភាគច្រើននៃអ្នកដែលជាប់នៅខាងក្នុងគឺជាជនស៊ីវិល រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ផងដែរ។ កាលពីដើមខែនេះ ពួកគេត្រូវបានជម្លៀសចេញទាំងស្រុង បន្ទាប់ពីមានការចរចាយ៉ាងយកចិត្តទុកដាក់ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងកាកបាទក្រហម។

ប៉ុន្តែការបន្តបដិសេធរបស់អ្នកការពារអ៊ុយក្រែន មិនព្រមចុះចាញ់បានន័យថា រុស្ស៊ីមិនអាចបញ្ជាការគ្រប់គ្រងទាំងស្រុងលើទីក្រុងកំពង់ផែយុទ្ធសាស្ត្រមួយនេះបានទេ។
សម្រាប់ប្រជាជនអ៊ុយក្រែនបានចាត់ទុកថា អ្នកការពាររោងចក្រ Azovstal គឺជាវីរបុរសជាតិ និងជានិមិត្តរូបនៃការតស៊ូរបស់ប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី បង្ហាញលក្ខខណ្ឌ បើចង់ឲ្យបើកច្រកកំពង់ផែ អ៊ុយក្រែន នាំចេញទំនិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


