ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងមានអ្នកក្តៅខ្លួនជាង២០ម៉ឺននាក់៥ថ្ងៃជាប់គ្នាចំពេលកូវីដផ្ទុះខ្លាំង
ប្រទេសកូរ៉េខាងជើងបានរាយការណ៍ពីករណីអ្នកជំងឺជាង២០ម៉ឺននាក់ដែលមានអាការគ្រុនក្តៅក្នុងពេល៥ថ្ងៃជាប់គ្នា ខណៈប្រទេសបានប្រកាសពីការផ្ទុះកូវីដ-១៩លើកដំបូង។ នេះយោងតាមទីភ្នាក់ងារសាព័ត៌មានកូរ៉េខាងត្បង Yonhap បានចេញផ្សាយនៅថ្ងៃសៅរ៍ ទី២១ ខែឧសភានេះដោយស្រង់ការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង។
រលកកូវីដ-១៩កំពុងរាតត្បាតដែលបានប្រកាសជាផ្លូវការកាលពីសប្តាហ៍មុនបានធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារកង្វះវ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលមិនគ្រប់គ្រាន់ និងស្របពេលវិបត្តិម្ហូបអាហារដ៏មានសក្តានុពលទៀតផងដែលវាយប្រហារលើប្រទេសដែលមានប្រជាជន២៥លាននាក់។
យោងតាមការផ្សាយរបស់ Yonhap ថា កាលពីល្ងាចថ្ងៃសុក្រទូរទស្សន៍ជាតិកូរ៉េ (KCTV) បានផ្សាយដោយស្រង់ទិន្នន័យពីទីស្នាក់ការកណ្តាលការពារការរាតត្បាតបន្ទាន់របស់រដ្ឋថា យ៉ាងហោចណាស់ មនុស្ស២១៩០៣០នាក់មានរោគសញ្ញាក្តៅខ្លួន។ ចំពោះករណីស្លាប់វិញមានម្នាក់ទៀតដែលសរុបអ្នកស្លាប់៦៦នាក់។
ទោះបីជាយ៉ាងណា កូរ៉េខាងជើងមិនបានបង្ហាញពីចំនួនដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ទេ ដោយគ្រាន់តែបង្ហាញពីមនុស្សដែលមានអាការក្តៅខ្លួនប៉ុណ្ណោះ ប៉ុន្តែចំនួនស្លាប់បានបង្ហាញ។
អ្នកជំនាញបាននិយាយថា ជាមួយនឹងយុទ្ធនការចាក់វ៉ាក់សាំង និងសមត្ថភាពធ្វើតេស្តមានកំណត់ ទិន្នន័យប្រចាំថ្ងៃដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអាចត្រូវបានរាយការណ៍តិចតួច ហើយវាប្រហែលជាលំបាកក្នុងវាយតម្លៃ។
ទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានព្រមានពីផលវិបាកកំពុងបំផ្លិចបំផ្លាញដល់ប្រទេសដែលមានប្រជាជន២៥លាននាក់ ខណៈអង្គការសុខភាពពិភពលោកបាននិយាយថា ការរាលដាលដែលមិនអាចត្រួតពិនិត្យបានច្បាស់លាស់អាចនាំទៅរកការវិវត្តវីរុសបំប្លែងខ្លួនថ្មី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ