ព័ត៌មានអន្ដរជាតិ
ទីបំផុត កូរ៉េខាងជើង ចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដហើយ
ប្រទេសកូរ៉េខាងជើងដែលកំពុងរងគ្រោះដោយជំងឺកូវីដ ១៩ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនហើយ ខណៈមេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានហៅព្រឹត្តិការណ៍នេះថាជា “ឱសថអមតៈ” ។

ដោយដកស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិក, វិទ្យុ RFA បានរាយការណ៍ថា ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ វ៉ាក់សាំងត្រូវបានត្រៀមចាក់សម្រាប់តែទាហានដែលធ្វើការលើគម្រោងកសាងប្រទេសជាតិប៉ុណ្ណោះ ។
មន្ត្រីរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះបានប្រាប់ RFA ថា “ទាហានទាំងនោះបានចាក់វ៉ាក់សាំងកូវីដនាំចូលពីប្រទេសចិន ប៉ុន្តែបានបដិសេធមិនបញ្ជាក់ពីប្រភេទ ឬឈ្មោះវ៉ាក់សាំងនោះឡើយ” ។

យោងតាមសារព័ត៌មាន AP បានចុះផ្សាយថា កូរ៉េខាងជើងបានបញ្ជាក់ពីករណីឆ្លងកូវីដលើកដំបូងនៅថ្ងៃទី ១២ ខែឧសភា ហើយលោក គីម បានរិះគន់មន្ត្រីរបស់គាត់ចំពោះការឆ្លើយតបមិនល្អ និងយឺតយ៉ាវរបស់ប្រទេសចំពោះមេរោគនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា រលកឆ្លងកូវីដនៅក្នុងប្រទេសក៏កំពុងធ្លាក់ចុះវិញផងដែរ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា បច្ចុប្បន្នកូរ៉េខាងជើងមិនបានចាត់ទុកការផ្ទុះជំងឺគ្រុនក្ដៅថាជាកូវីដឡើយ ប៉ុន្តែគិតត្រឹមពេលនេះចំនួនសរុបនៃអ្នកចេញអាការគ្រុនក្តៅនៅក្នុងប្រទេសបានកើនឡើងដល់ ៣.៧ លាននាក់ ខណៈក៏មានមនុស្ស ៧០ នាក់បានស្លាប់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Business Insider
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


