ព័ត៌មានអន្ដរជាតិ
លោក ពូទីន ព្រមាន អ៊ុយក្រែន ខ្លាំងៗ ជុំវិញអាវុធរយៈចម្ងាយឆ្ងាយរបស់បស្ចិមប្រទេស (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ី នឹងពង្រីកបញ្ជីគោលដៅ ដែលខ្លួននឹងវាយប្រហារក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើលោកខាងលិច បញ្ជូនអាវុធបាញ់បានរយៈចម្ងាយឆ្ងាយទៅឲ្យទីក្រុង កៀវ។

ការព្រមាននេះបានកើតឡើង ខណៈការផ្ទុះបានអង្រួនផ្នែកនានានៃទីក្រុងកៀវ កាលពីថ្ងៃអាទិត្យទី០៥ខែមិថុនា ក្នុងការវាយប្រហារពីអាកាសលើកដំបូង លើរដ្ឋធានីនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីកាលពីថ្ងៃអាទិត្យ លោក ពូទីន បាននិយាយថា “តាមគំនិតរបស់ខ្ញុំ ការផ្គត់ផ្គង់អាវុធបន្ថែមនេះ មានគោលដៅតែមួយគត់ គឺដើម្បីអូសបន្លាយជម្លោះប្រដាប់អាវុធឲ្យបានយូរ តាមដែលអាចធ្វើទៅបាន។ អ្វីដែលអាមេរិកកំពុងផ្គត់ផ្គង់គឺ គ្មានអ្វីថ្មីទេ”។

ប៉ុន្តែលោកបានព្រមានប្រឆាំងនឹងការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ។ លោកអះអាងថា “ប្រសិនបើពួកគេត្រូវបានផ្គត់ផ្គង់ យើងនឹងធ្វើការសន្និដ្ឋានសមស្របពីបញ្ហានេះ ហើយប្រើប្រាស់អាវុធរបស់យើង ដែលយើងមានគ្រប់គ្រាន់ ដើម្បីវាយប្រហារទៅលើគោលដៅដែលយើងមិនទាន់វាយប្រហារនៅឡើយ”។
គួរបញ្ជាក់ថា រុស្ស៊ីបានផ្តោតការប្រយុទ្ធរបស់ខ្លួនឡើងវិញលើតំបន់ Donbas នៅចុងខែមីនា ក្រោយដកថយពីតំបន់ កៀវ។

ទោះការលុកលុយរបស់រុស្ស៊ីមានភាពយឺតយ៉ាវក៏ដោយ ប្រទេសជាច្រើនបានសន្យាថានឹងបញ្ជូនអាវុធទំនើបៗទៅកាន់ទីក្រុងកៀវ។
ថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុកកែត M142 High Mobility Artillery Rocket System (HIMARS) ដែលអាចវាយប្រហារគោលដៅបានចម្ងាយ៧០គីឡូម៉ែត្រ និងបាញ់បានឆ្ងាយជាងកាំភ្លើងធំដែលអ៊ុយក្រែនមាននាពេលបច្ចុប្បន្ន។

សេតវិមានក៏បានយល់ព្រមបញ្ជូនកញ្ចប់យោធា ដែលរួមមានដូចជាឧទ្ធម្ភាគចក្រ អាវុធប្រឆាំងរថក្រោះ រថយន្តយុទ្ធសាស្ត្រ និងគ្រឿងបន្លាស់ផងដែរ។
ដោយឡែក ប្រទេសអាល្លឺម៉ង់ ក៏បានសន្យាថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសស៊េរីទំនើបបំផុតរបស់ខ្លួនគឺ Iris-T ដើម្បីឲ្យអ៊ុយក្រែនអាចការពារទីក្រុងទាំងមូលពីការវាយប្រហារ អាកាសរបស់រុស្ស៊ីផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន ថា សង្គ្រាមនឹងចប់នៅចុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


