ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា សង្គ្រាមនឹងចប់នៅចុងឆ្នាំនេះ (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ទី០៤ខែមិថុនាថា វាអាចទៅរួចដែលសង្គ្រាមជាមួយរុស្ស៊ី អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ។

លោក Oleksiy Reznikov បាននិយាយបែបនេះ ក្នុងវេទិកាសន្តិសុខអន្តរជាតិ ពោលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី ១០០។
លោកនិយាយថា “រុស្ស៊ីបន្តប្រឹងប្រែងដើម្បីកាន់កាប់រដ្ឋទាំងមូលរបស់យើង។ បច្ចុប្បន្នវាមិនអាចទៅរួចទេ ក្នុងការទស្សន៍ទាយថាតើពេលណាសង្រ្គាមនឹងបញ្ចប់ ប៉ុន្តែការព្យាករណ៍សុទិដ្ឋិនិយមរបស់ខ្ញុំគឺថា វានឹងអាចបញ្ចប់នៅត្រឹមឆ្នាំនេះ”។

ប៉ុន្តែលោកបានព្រមានថា ដរាបណាកងទ័ពរុស្ស៊ី មិនត្រូវបានបណ្តេញចេញពីអ៊ុយក្រែនទេនោះ ប្រទេសផ្សេងទៀតក៏ប្រឈមនឹងហានិភ័យផងដែរ។ លោកបន្តថា “រឿងបន្ទាប់នឹងកើតមាននៅប៉ូឡូញ បណ្តាប្រទេសនៅតំបន់បាល់ទិក ស្លូវ៉ាគី និងប្រទេសផ្សេងទៀត”។
នោះហើយជាមូលហេតុ ដែលយើងត្រូវតែបញ្ឈប់រុស្ស៊ី និងរារាំងពួកគេ នៅពេលអនាគត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ លោក ពូទីន៖ កងកម្លាំងប្រឆាំងយន្តហោះរុស្ស៊ី កម្ទេចអាវុធសត្រូវ ដូចបំបែកសណ្តែកដី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


