ព័ត៌មានអន្ដរជាតិ
លោក Joe Biden ផ្តល់ជំនួយសព្វាវុធ ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារបន្ថែមទៀត ដល់ អ៊ុយក្រែន
ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែម ក្នុងទំហំទឹកប្រាក់ ១ពាន់លានដុល្លារទៀត ដែលក្នុងជំនួយនោះរួមមានកាំភ្លើងធំ និងអាវុធផ្សេងៗ។

លោក Biden បានឲ្យដឹងថា “ខ្ញុំបានជូនដំណឹងដល់លោកប្រធានាធិបតី Zelensky ថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ១ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងកាំភ្លើងធំ និងអាវុធការពារឆ្នេរសមុទ្រ ក៏ដូចជាគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ុកកែតទំនើប ដែលអ៊ុយក្រែនត្រូវការ ដើម្បីគាំទ្រដល់ប្រតិបត្តិការការពាររបស់ពួកគេនៅក្នុងតំបន់ Donbas ផងដែរ”។
លោក Biden ក៏បានបង្ហាញផងដែរថា ប្រមុខមន្ទីរបញ្ចកោណលោក Lloyd Austin បាននិងកំពុងខិតខំប្រឹងប្រែងនៅទីក្រុង ព្រុចសែល នៃប្រទេសបែលហ្ស៊ិក ដើម្បីប្រមែប្រមូលការគាំទ្រអន្តរជាតិបន្ថែមសម្រាប់យោធាអ៊ុយក្រែន។

ក្នុងកញ្ចប់ជំនួយថ្មីនេះក៏រួមមានផងដែរនូវ គ្រាប់កាំភ្លើងធំ MLRS, កាំភ្លើងយន្ត M777 ចំនួន ១៨គ្រឿង និងរថយន្តយុទ្ធសាស្ត្រដើម្បីសណ្តោងពួកគេ និងគ្រាប់កាំភ្លើង១៥៥មិល្លីម៉ែត្រ ចំនួន៣៦ ០០០គ្រាប់។
លើសពីនេះ លោក Biden បានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ២២៥លានដុល្លារសម្រាប់ពលរដ្ឋអ៊ុយក្រែន ក្នុងទម្រង់ជាទឹកផឹក ថ្នាំពេទ្យ អាហារ ទីជម្រក និងសាច់ប្រាក់សម្រាប់ទិញសម្ភារសំខាន់ៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ណាតូ ចាំបាច់ត្រូវត្រៀមលក្ខណៈកាន់តែខ្ពស់ និងត្រូវការ អាវុធកាន់តែច្រើន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


