ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ខ្លួនមិនបានលុកលុយ អ៊ុយក្រែន ទេ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអះអាងប្រាប់ BBC ថា “យើងមិនបានលុកលុយប្រទេសអ៊ុយក្រែនទេ។ យើងបានប្រកាសប្រតិបត្តិការយោធាពិសេសមួយព្រោះយើងគ្មានវិធីផ្សេងទៀតក្នុងការពន្យល់ទៅលោកខាងលិចថា ការអូសទាញអ៊ុយក្រែនទៅក្នុងអង្គការណាតូ គឺជាអំពើឧក្រិដ្ឋកម្ម”។
ចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈមក លោក Lavrov បានផ្តល់បទសម្ភាសន៍តែប៉ុន្មានលើកប៉ុណ្ណោះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។
លោកក៏បានរំលឹកឡើងវិញផងដែរ នូវជំហរផ្លូវការរបស់វិមានក្រឹមឡាំងថា មានពួកណាស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ជារឿយៗ មន្ត្រីរុស្ស៊ីអះអាងថា យោធារបស់អ៊ុយក្រែនប្រកាន់គោលលទ្ធិណាស៊ីនិយម។
ថ្មីៗនេះ លោក Lavrov បានបង្កឲ្យមានកំហឹង នៅពេលដែលលោក ព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃពាក្យសម្តីរបស់លោក ពាក់ព័ន្ធការប្រៀបធៀប ណាស៊ី ទៅនឹងប្រធានាធិបតីអ៊ុយក្រែន ដែលជាជនជាតិជ្វីហ្វ។ ពេលនោះ លោកអះអាងថា Adolf Hitler មាន ឈាមជ័រជ្វីហ្វ។
លោក Lavrov និយាយថា “វាជារឿងគួរឲ្យអាណិតណាស់ ប៉ុន្តែអ្នកការទូតអន្តរជាតិ រួមទាំងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អគ្គលេខាធិការ UN និងតំណាង UN ផ្សេងទៀត កំពុងរងសម្ពាធពីប្រទេសលោកខាងលិច ហើយជារឿយៗ ពួកគេតែងតែរងសម្ពាធ។ ពួកគេតែងតែត្រូវបានប្រើដើម្បីពង្រីកព័ត៌មានក្លែងក្លាយ ដែលផ្សព្វផ្សាយដោយលោកខាងលិច”។
គួរបញ្ជាក់ថា លោក Lavrov អាយុ ៧២ ឆ្នាំបានតំណាងឲ្យប្រទេសរុស្ស៊ីនៅលើឆាកអន្តរជាតិអស់រយៈពេល ១៨ ឆ្នាំមកហើយ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មរបស់លោកខាងលិច ត្រូវបានដាក់ទាំងលើលោកនិងកូនស្រីរបស់លោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ុយក្រែន បើកការវាយប្រហារមណ្ឌលសុខភាព ក្នុងទីក្រុង Odessa ដើម្បីបន្ទោសកងទ័ព រុស្ស៊ី
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


