ព័ត៌មានអន្ដរជាតិ
លោក បៃដិន ឆ្លើយយ៉ាងខ្លីរឿងទៅ ឬមិនទៅ អ៊ុយក្រែន ពេលទស្សនកិច្ចនៅ អឺរ៉ុប
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងមិនធ្វើដំណើរទៅអ៊ុយក្រែននោះទេ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុបនាពេលខាងមុខនេះ ដោយសារតែលោកតែងតែពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelensky ៣ ទៅ ៤ ដងឯណោះក្នុងមួយសប្តាហ៍ ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើលោកនឹងទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើដំណើរទៅអឺរ៉ុបនាពេលខាងមុខនេះទេ លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា “វាមិនមែនក្នុងដំណើរនេះនោះទេ” ។
លោកបាននិយាយថា “ដំណើរទស្សនកិច្ចទៅទីក្រុងកៀវគឺអាស្រ័យលើថាតើ វាបង្កការលំបាកបន្ថែមទៀតសម្រាប់ប្រជាជនអ៊ុយក្រែនឬអត់ និងថាតើវាធ្វើឲ្យរំខានអ្វីដែលកំពុងកើតឡើងឬអត់?” ។

គួរបញ្ជាក់ថា លោក បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិកនៅចុងសប្ដាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រទេស G7 នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបន្ទាប់មកនឹងបន្តធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញសម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូដែលធ្វើឡើងនៅទីក្រុង Madrid ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ មកដឹងចំនួនទាហានស៊ីឈ្នួលស្លាប់ និងកំពុងប្រយុទ្ធឲ្យ អ៊ុយក្រែន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


